Connect with us

ព័ត៌មានជាតិ

គយចល័ត ចាប់ម៉ូតូអត់ពន្ធនាំចូលជិត១០០គ្រឿងនៅខេត្តត្បូងឃ្មុំ​

បានផុស

នៅ

គយ​ចល័ត​តំបន់​៦ ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ឆ្មក់​ចាប់​ម៉ូតូ​គ្មាន​ពន្ធ​នាំចូល ស្ថិតនៅ​ផ្សារ​មេមត់ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងបានដកហូត​ម៉ូតូ​ចម្រុះ​គ្រប់​ប្រភេទ​ចំនួន៩៨​គ្រឿង សុទ្ធតែគ្មានពន្ធនាំ​ចូល ដែល​កំពុង​ដាក់តាំង​លក់​នៅតាម​ផ្ទះ​ចំនួន២៦​កន្លែង ក្នុងផ្សារមេមត់។​

បច្ចុប្បន្ន​ម៉ូតូ​ទាំង​៩​៨គ្រឿង​នេះ ត្រូវបាន​កម្លាំង​គយ​ចល័ត​ដឹកជញ្ជូន​យកទៅ​រក​ទុក​នៅ​កន្លែង​ឈរជើង បណ្តោះអាសន្ន ផ្លូវជាតិ​លេខ​៧ ឃុំ​ក្រែក ស្រុក​ពញាក្រែក ដើម្បី​អនុវត្តតាម​នីតិវិធី​គយ និង​រដ្ឋាករ​៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម