ព័ត៌មានជាតិ
សង្ស័យមានវិបត្តិស្នេហា នារីម្នាក់ដើរដាច់បាយ៣ថ្ងៃ ដួលសន្លប់ កណ្ដាលផ្លូវ
នារីវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញ ដួលសន្លប់ នៅតាមដងផ្លូវ និងត្រូវប្រជាពលរដ្ឋជួយសង្គ្រោះនៅចំណុចផ្លូវ៤៨P កែងផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមការសួរនាំ ក្រោយពីដឹងខ្លួន នារីរូបនោះបានឆ្លើយថា រូបនាងឈ្មោះ ឌួង ផ្កាយ អាយុ២០ឆ្នាំជាង មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ និងស្នាក់នៅបន្ទប់ជួលមួយ ក្នុងសង្កាត់ភ្នំពេញថ្មី ដែលមកស្នាក់នៅជាមួយមនុស្សដែលនាងស្រលាញ់ ។ រូបនាងមិនបញ្ជាក់អ្វីច្រើនឡើយគ្រាន់តែនិយាយថា ដោយសារពិបាកចិត្ត រឿងផ្ទាល់ខ្លួន នាងក៏បានដើរចេញពីផ្ទះមកក្រៅ ដោយមិនបានញាំបាយ២-៣ថ្ងៃហើយ គឺបានតែទឹកនិងចំណីតិចតួចប៉ុណ្ណោះ ទើបបានជាអស់កម្លាំងហើយដួលនៅចំណុចនេះតែម្ដង។

ក្រោយពីសួរនាំដឹងរឿងហើយនោះ ប្រជាពលរដ្ឋក៏ដូចជាអ្នករត់កង់បីឥណ្ឌា បាននាំគ្នាប្រមូលប្រាក់បន្តិចបន្ទួច ដើម្បីធ្វើជាសាហ៊ុយឲ្យធ្វើដំណើរទៅស្រុកកំណើតវិញ និងទិញបាយហូប៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ