ព័ត៌មានជាតិ
ព្រះសង្ឃ និងអ្នកកាន់សាសនាផ្សេងៗ ជិត១៧០០អង្គ/នាក់ បានឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស
ព្រះសង្ឃព្រះពុទ្ធសាសនា និងអ្នកកាន់សាសនាផ្សេងៗទៀតនៅទូទាំងប្រទេសប្រមាណ១៦៨៨អង្គនាក់ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន១៩អង្គនាក់បានអនិច្ចធម្មនិងស្លាប់។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍នៅថ្ងៃទី២៣នេះថា គិតរហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ មានព្រះព្រះពុទ្ធសាសនា នៅទូទាំងប្រទេសចំនួន១២១៩អង្គ បានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១៤២អង្គ និងអនិច្ចធម្មចំនួន១២អង្គ។ លោកបានបន្តថា ចំណែកអ្នកកាន់សាសនាឥស្លាមវិញ មានអ្នកឆ្លងចំនួន៣១៥ជាសះស្បើយចំនួន៣០៥ និងស្លាប់ចំនួន៦នាក់។ អ្នកកាន់សាសនាគ្រីស្ទមានអ្នកឆ្លងចំនួន១១៦នាក់ ជាសះស្បើយចំនួន១១៥នាក់ និងស្លាប់ចំនួន១នាក់ និងអ្នកកាន់សាសនាមហាយានមានអ្នកឆ្លងចំនួន៣៨នាក់និងជាសះស្បើយចំនួន៣៨នាក់ និងមិនមានអ្នកស្លាប់ទេ។

លោក សេង សុមុនី បានបន្តថា មូលហេតុដែលបណ្តាលឱ្យព្រះសង្ឃព្រះពុទ្ធសាសនាឆ្លងជំងឺកូវីដ១៩ គឺដោយសារមានព្រះសង្ឃខ្លះ បានឆ្លងពីក្មេងវត្តចេញទៅធ្វើជាកម្មករនៅខាងក្រៅហើយបានមកចម្លងជំងឺដល់ព្រះសង្ឃ និងព្រះសង្ឃខ្លះទៀតបានឆ្លងជំងឺកូវីដ១៩ ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រនៅខាងក្រៅ ដែលករណីទាំងនេះកើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃតាមខេត្តឆ្លងជំងឺកូវីដ១៩វិញ ភាគច្រើនព្រះអង្គបានចូលរួមពិធីបុណ្យទានផ្សេងៗ។

នៅក្នុងអំឡុងពេលពិធីកាន់បិណ្ឌកន្លងទៅថ្មីៗនេះ មានផ្ទុះកូវីដ១៩ នៅតាមវត្តអារាមមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានបង្ខំឱ្យរដ្ឋាភិបាលផ្អាកប្រារព្ធពិធីកាន់បិណ្ឌចាប់ពីបិណ្ឌ៤រហូតដល់ភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ប៉ុន្តែពុទ្ធបរិស័ទអាចយកចង្វាន់ទៅប្រគេនព្រះសង្ឃបាននៅខាងក្រៅរទ្វារវត្ត ដោយអនុវត្តតាមវិធានការ៣កុំ៣ការពារ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ