Connect with us

ព័ត៌មានជាតិ

ចូលខ្លួនសុំទោស ​ប៉ុន្តែ​បុរស​ខមិន​លើ​ផេក​សម្តេច​តេជោ នៅ​ទទូច​​ស្នើសុំ​​​ប្រាក់​ការងារ​នៅសល់

បានផុស

នៅ

បុរសម្នាក់​ដែលមាន​ឈ្មោះ ប៉ុល រតនា បាន​ចូលខ្លួន​ធ្វើការ​សុំទោស​ ក្រោយ​បង្ហោះ​ព័ត៌មាន​​តាម​បណ្តាញសង្គម​ស្នើ​ឲ្យមានអន្តរាគមន៍​ពីប្រមុខ​រដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន ក្រោយ​ទទួលបាន​គម្រោង​សាងសង់អគារ​ពិសោធន៍​​របស់ក្រសួង​សាធារណការ​ ដោយ​មិនទាន់​បាន​ប្រាក់​នៅសល់។​

បុរស​រូប​នេះ​កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បានសរសេរខមមិន(Comment) ចូលក្នុងផេកហ្វេសប៊ុក (Facebook Page) សម្តេចតេជោ ហ៊ុន សែន ដោយសារ​ក្រោយ​ពេលបញ្ចប់ការ​​ជួសជុលអគារមន្ទីរពិសោធន៍ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន ប៉ុន្តែ​មិនទាន់ទទួលបានប្រាក់ ២៥ ភាគរយចុងក្រោយ និងប្រាក់បន្ថែមការងារក្រៅនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែក្រោយ​មានការ​ជួបជាមួយ​មន្រ្តីក្រសួង​សាធារណការ​ បុរស​រូប​នេះ​ទទួល​ស្គាល់​ថា​ជា​ការ​យល់ច្រឡំ​លើ​ការធ្វើ​កិច្ច​សន្យា​សាងសង់។

បុរស​រូបនេះ​បញ្ជាក់ថា តាមពិតអ្នកដែលបានធ្វើកិច្ចសន្យាសាងសង់ជាមួយលោក​គឺជាក្រុមហ៊ុនឯកជនមួយដែលម៉ៅការ បន្តពីក្រសួងសាធារណការ និង ដឹកជញ្ជូន។ យ៉ាងណាមិញ បុរស​រូប​នេះ​បាន​ស្នើ​ឲ្យ​ក្រសួង ជួយសម្របសម្រួលអញ្ជើញក្រុមហ៊ុនមកដោះស្រាយបញ្ហាដែលក្រុមហ៊ុនមិនទាន់ទូទាត់ប្រាក់២៥ភាគរយតាមកិច្ចសន្យា រួមទាំងការងារបន្ថែមក្រៅដែល​ជាប្រាក់ចុងក្រោយ បន្ទាប់ពីបានបញ្ចប់ការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២១ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម