ព័ត៌មានជាតិ
ចុះបង្រ្កាបហាងកាហ្វេ លួចបើកលេងល្បែងតាមអ៊ិនធើណេត
ភ្នំពេញ ៖ ទីតាំងហាងកាហ្វេ (យីហោ) Frieng Cafe ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ឆ្មក់ ដោយសារលួចបើកលេងល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធើណេតអនឡាញ។
មន្ត្រីសាលាខណ្ឌចំការមនប្រាប់អោយដឹងថា កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោកយស យុទ្ធី អភិបាលរងខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងហាងកាហ្វេ (យីហោ) Frieng Cafe ដែលស្ថិតនៅផ្ទះលេខ១A ផ្លូវលេខ២៧១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងនេះ ដោយមានការចូលរួមពីលោកប្រធានការិយាល័យសេដ្ឋកិច្ចខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, នគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារដើមថ្កូវ និងអនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌផងដែរ ។
ក្រោយពីក្រុមការងារចុះត្រួតពិនិត្យរួចមកឃើញថា មានទូរទស្សន៍ និងកុំព្យូរទ័រ ដែលបានភ្ជាប់ប្រព័ន្ធអ៊ិនធើណេត ដើម្បីលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។ ក្រុមការងារបានសម្រេចដកហូតទូរទស្សន៍ ចំនួន ០១គ្រឿង និងកុំព្យូទ័រ ចំនួន ០១ឈុត (ម៉ាស៊ីន Destop ០១គ្រឿង, ម៉ាស៊ីន CPU ០១គ្រឿង) ទៅរក្សាទុកនៅសាលាខណ្ឌចំការមន និងម្ចាស់ហាងចំនួន ០១នាក់ ឈ្មោះ អៀម ផល្លា ភេទ ប្រុស ប្រគល់ទៅអោយអធិការនគរបាលខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»