Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាវ៉ាជែងរថយន្តតូច ហើយដួល ត្រូវរថយន្តធំកិនស្លាប់ម្នាក់

បានផុស

នៅ

បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងបុរសម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីអ្នកទាំង២ជិះម៉ូតូមួយគ្រឿងឌុបគ្នាវ៉ាជែង ហើយប៉ះដៃចង្កូតនឹងរថយន្តធុនតូចមួយគ្រឿង បណ្តាលឱ្យដួលទៅនឹងថ្នល់ត្រូវរថយន្តធុនធំមួយគ្រឿងទៀតកិន។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ នៅចំណុចខាងលិចបុរីមនោរម្យ ប្រមាណជា ៦០ម៉ែត្រ តាមបណ្តោយជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពរងគ្រោះមានឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុជាង ២០ ឆ្នាំ ស្នាក់នៅម្តុំកាណាស៊ីធី ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ស បិតតែមស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង 1N-9743 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងទៅប៉ះដៃចង្កូតនឹងរថយន្តធុនតូចមួយគ្រឿងមិនចាំម៉ាក បណ្ដាលឱ្យដួលមកលើថ្នល់ ស្របពេលមានរថយន្តធុនធំមួយគ្រឿងទៀតមិនចាំម៉ាកបើកបញ្ច្រាសទិសដៅគ្នា ពីលិចទៅកើតកិនស្លាប់ម្នាក់ និងម្នាក់ទៀតរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខរងការខូចខាតយ៉ាងដំណំ។ បន្ទាប់មករថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមក ដោយបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូលបណ្ដោះអាសន្ន។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម