ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច បង្កើតលេខទូរសព្ទទាន់ហេតុការណ៍ដើម្បីជួយដល់ជនមានពិការភាព
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការលេខទូរសព្ទ ទាន់ហេតុការណ៍ «១២៧០»ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗជួនដល់បងប្អូនដែលមានពិការភាព។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការដាក់ដំណើរការផ្លូវការលេខទូរសព្ទ HOTLINE “១២៧០” របស់នាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលបានផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា «ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាសូមជំរាបដល់បងប្អូនដែលមានពិការភាពនិងបងប្អូនប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថាក្រសួងបានដាក់ឲ្យដំណើរការជាផ្លូវការលេខទូរសព្ទសម្រាប់ឱ្យបងប្អូនទាំងអស់អាចធ្វើហៅចូលរៀងរាល់ម៉ោងធ្វើការមកកាន់នាយកដ្ឋានសុខមាលភាពជនពិការដោយឥតគិតថ្លៃ»។
បើតាមសេចក្តីជូនដំណឹងដដែល ប្រព័ន្ធទូរសព្ទនេះនឹងជួយផ្ដល់ភាពងាយស្រួលដល់បងប្អូនដែលមានពិការភាពនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងករណីមានតម្រូវការសម្រាប់ការផ្ដល់ព័ត៌មានបន្ទាន់ ឬ ទាន់ហេតុការណ៍បណ្ដឹងតវ៉ាប្រឆាំងការរើសអើងការរំលោភបំពានណាមួយឬមានសំណូមពរចាំបាច់មកនាយកដ្ឋានធ្វើការសម្របសម្រួលនិងដោះស្រាយតាមករណីជាក់ស្ដែងនីមួយៗ។
គួរបញ្ជាក់ថា តាមការប៉ាន់ស្មានបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា មានជនពិការគ្រប់ប្រភេទនៅទូទាំងប្រទេសប្រមាណ៥២ម៉ឺននាក់ដែលភាគច្រើនពួកគេកំពុងរស់នៅយ៉ាងលំបាកលំបិនដោយសារមិនមានប្រាក់ចំណូលសមរម្យក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ