Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​រស់​នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ ឡើង​រស់​នៅ​លើក​គោក​ ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ​

បានផុស

នៅ

កំពង់​ឆ្នាំ​ង ៖ លោក សាំង គឹម​ស៊ន មេឃុំ​ឆ្នុកទ្រូ នៅ​រសៀល​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ នេះ​បាន​ឲ្យ​ដឹង​ថា ឃុំ​ឆ្នុកទ្រូ​មាន​ភូមិ​ចំនួន៣ ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ជាង 1 ពាន់​គ្រួសារ​រស់នៅ​លើផ្ទះ​បណ្ដែត​ទឹក​ក្នុង​ទន្លេ​នោះ គិត​មកដល់ពេលនេះ​គឺ​ពួកគាត់​បាន​បន្លាស់​ទី​ផ្ទះទឹក​ឡើងមក​រស់នៅ​លើ​គោក​តាម​ផែនការ​អស់ហើយ នៅសល់តែ​បែរ​ចិញ្ចឹម​ត្រី​ចំនួន 30 បែរ​តែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែ​មក​ផ្ទះ​បណ្តែត​ទឹក​ចំនួន៧ ខ្នង​ផ្ទះ​ទៀត​ដែល​មិនទាន់​បន្លា​ស់ទីក​ទៅដល់​គោលដៅ​នោះ គឺ​អាជ្ញាធរ​បានសម្រេច​ឲ្យ​ពួកគាត់​ស្នាក់​នៅក្នុង​ប្រឡាយ​ទឹក​តាមផ្លូវ​ក្នុង​ឃុំ​បណ្ដោះអាសន្ន ដោយ​នៅពេល​ទឹកទន្លេ​ឡើង​ខ្ពស់​ទើប​ពួកគាត់​អាច​ចល័ត​បន្លាស់​ទី​ផ្ទះទឹក​ពួកគាត់​ទៅដល់​គោល​​ដៅ​នៅលើ​គោ​បាន​។

ចំណែក​ប្រជាពលរដ្ឋ​ដែល​បន្លាស់​ទី​ផ្ទះទឹក​មក​រស់នៅ​លើគោក​ទាំងអស់​គឺ​សុទ្ធតែ​ទទួលបាន​ដី​សម្បទាន​ពី​រដ្ឋ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ទំហំ 15 ម៉ែត្រ​គុណ​និង 50 សំរាប់​សាងសង់​លំនៅឋាន​រស់នៅ​បាន​សម​រម្យ​។

លោក​មេឃុំ​ឆ្នុកទ្រូ​បានបញ្ជាក់​ឲ្យ​ដឹងថា​ការ​បន្លាស់​ផ្ទះទឹក​ពី​ក្នុង​ទន្លេ​ឲ្យ​ឡើងមក​រស់នៅ​លើគោក​នេះ គឺជា​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​ដែលមាន​ការឯកភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោ​​ល​បំណង​ដើម្បី​រក្សា​បរិស្ថាន​ទឹកទន្លេ​អោយ​ស្អាត​ល្អ​ដើម្បី​មនុស្ស​ទូទៅ​។

ទន្ទឹម​នោះដែរ​ប្រជាពលរដ្ឋ​ដែល​បន្លាស់​ទី​មក​រស់នៅ​រឿង​គោក នឹង​ទទួលបាន​នូវ​ដី​កម្មសិទ្ធិ​អ្នក​សម្រាប់​ចែក​អោយ​កូនចៅ​ផងដែរ វា​ខុសពី​ការរស់នៅ​ក្នុង​ទឹក​ពុំមាន​អាជ្ញាធរ​ណា​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​នៅក្នុង​ទឹក​នោះឡើយ​។

គួរបញ្ជាក់​ផង​ដែរ​ថា ​ផែនការ​ប​ន្លាស់​ទី​ផ្ទះទឹក​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​អនុវត្ត​ជាង​បួន​ឆ្នាំ​ហើយ​ទើប​ទទួលបាន​ជោគជ័យ​ខាងលើនេះ​។ ជាមួយគ្នានេះដែរ​នៅពេល​ប្រជាពលរដ្ឋ​ឡើងមក​នៅលើ​គោក​អាជ្ញាធរ​ក៏បាន​យកចិត្តទុកដាក់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​ជូន​ប្រជាពលរដ្ឋ​ដូចជា​សាលារៀន អណ្ដូងទឹក អគ្គីសនី​ជាដើម​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រើប្រាស់​បាន​សមរម្យ​ប្រកបដោយ​ផាសុខភាព៕
ដោយ ៖ ​ឈៀង ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម