Connect with us

ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ កំណត់​សញ្ជាតិ​ខ្មែរតែមួយ​ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ត្រូវបានរដ្ឋសភា​អនុ​​ម័តរួចរាល់

បានផុស

នៅ

សមាជិក-សមាជិការដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដើម្បីកំណត់​សញ្ជាតិ​ខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិសំខាន់ៗ ក្នុងសំឡេង ១១១ លើ១១១សំឡេង។ ការអនុ​ម័តនេះ បានធ្វើឡើងគ្រាដែលរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកនេះ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី(មួយ) មាត្រា ១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ និងមាត្រា ៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

ខ្លឹមសារ នៃសេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះ គឺដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ ដែលរួមមាន៖ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា,​ នាយករដ្ឋមន្ត្រី, និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម