ព័ត៌មានជាតិ
ជិះម៉ូតូដឹកកូនជ្រុលបុក រថយន្ដ កំពុងបត់ត្រឡប់ក្រោយរងរបួសធ្ងន់៣នាក់
រថយន្ត បាឡែនបើកត្រឡប់ក្រោយពុំបានមើកក្រោយមិនប្រយ័ត្នស្រាប់តែមានម៉ូតូជិះដោយ៣នាក់មកបុកពេញទំហឹងបណ្តាលឲ្យមានមនុស្សរបួសធ្ងន់៣នាក់ ។រឿងរាងនេះកើតនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវលេខ៥៩ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ មាន១/-ឈ្មោះ សុខ សាន ភេទស្រី អាយុ៣៣ឆ្នាំ អ្នកបើកម៉ូតូ ម៉ាហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1Q-6957 របួសធ្ងន់ ។ ទី២/ គិ សេនា ភេទស្រី អាយុ១៤ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់។ ទី៣/ឈ្មោះ គិ ថេវ៉ា ភេទប្រុស អាយុ១ឆ្នាំ អ្នករួមដំណើរ។ ជនរងគ្រោះទាំង៣នាក់ ជាម្តាយនិងកូន រស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ឲ្យដឹបន្តថា មុនពេលកើតហេតុ អ្នកបើកម៉ូតូបានធ្វើដំណើរពីកើតទៅលិចលុះបើកមកដល់ចំណុចកើតហេតុមានរថយន្ត១គ្រឿងម៉ាកកាម៉ារីបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2B-1810 បានបត់ត្រឡប់ក្រោយដោយពុំបានមើលក្រោយបណ្តាលឲ្យអ្នកបើកម៉ូតូបុករថយន្តពេញទំហឹង។ក្រោយពីកើតហេតុ អ្នកបើករថយន្តបានគេចខ្លួនបាត់ ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតជាបន្ទាន់។ ម៉ូតូនិងរថយន្ត នគរបាលជំនាញយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយតាមនិតិវិធីច្បាប់ ៕
អត្ថបទ៖ វ៉ាន់ ណាង





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?