Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីមួយទៀតនៅស្រុកបវេល ខេត្តបាត់ដំបង​

បានផុស

នៅ

ក្រសួងមហាផ្ទៃ​បានសម្រេច​បង្កើត​ភូមិ​ថ្មី​មួយទៀត​ ឈ្មោះ​«​ភូមិព្រៃតាឡូញ​»​ ស្ថិតនៅ​ក្នុង​ឃុំ​ប​វេ​ល​ ស្រុក​បវេ​ល​ ខេត្តបាត់ដំបង​។​

តាមរយៈ​សេចក្តីប្រកាស​មួយ​ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ ​សម្តេចក្រឡាហោម​ ស ខេង​ ឧបនាយករដ្ឋ​មន្ត្រី រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​មានប្រសាសន៍ថា ​ត្រូវបាន​បង្កើត​ភូមិ​ភូមិព្រៃ​តា​ឡូញ​ ដោយ​បំបែក​ចេញ​ពី​ភូមិ​ទំ​បន់ ភូមិ​កំពង់ឆ្នាំង​១ និង​ភូមិ​ស្ទឹង​ដាច់​ ស្ថិតនៅក្នុង​ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​ក្រឡាហោម​ ស ខេង ​បាន​បន្តថា ​ការរៀបចំ​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាលភូមិ​បង្កើត​ថ្មី​នេះ​ត្រូវ​អនុលោម​ទៅតាម​សេចក្តីណែនាំ​លេខ​០០៤​ស​ណន​ ចុះ​ថ្ងៃ​ទិ​១៧​ ខែ​មីនា ​ឆ្នាំ​២០០៦​របស់​ក្រសួង​មហាផ្ទៃ​ ស្តីពី​បែបបទ​នីតិវិធី​នៃ​ការជ្រើសរើស​មេភូមិ ការចូល​កាន់តំណែង ការផ្លាសប្តូរ​មេភូមិ ការតែងតាំង​ជំនួយការ​ភូមិ តួនាទី​ភារកិច្ច​ និង​របៀបរបប​ធ្វើការ​របស់​មេភូមិ​។​

សម្តេច​ក្រឡាហោម ​ស ខេង ​បាន​ណែនាំ​ដល់​អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋាន អគ្គនាយក នៃ​អគ្គនាយ​កដ្ឋាន​រដ្ឋបាល អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋា​ន​ភស្តុភារ​និង​ហិរញ្ញវត្ថុ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្មអង្គភាព​ផ្សេងទៀត​ចំណុះ​ក្រសួង​មហាផ្ទៃ ក្រុមប្រឹក្សា​ខេត្ត​បាត់​ដំគណៈ​អភិបាលខេត្ត​បាត់ដំបង ក្រុមប្រឹក្សា​ស្រុក​ប​វេ​ល គណៈ​អភិបាលស្រុក​ប​វេ​ល និង​ក្រុមប្រឹក្សាឃុំ​ប​វេ​ល ត្រូវ​ទទួលបន្ទុក​អនុវត្ត​ប្រកាស​នេះ​តាម ភារកិច្ច​រៀងៗ​ខ្លួនចាប់​ពីថ្ងៃ​ចុះហត្ថ​លេខា​តទៅ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម