ព័ត៌មានជាតិ
ក្រុមហ៊ុន Canopy Sands ផ្តល់កញ្ចប់ថែទាំដល់អង្គការថែទាំកុមារ ម្លប់តាប៉ាង រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ
ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន (Canopy Sands Development) ហៅកាត់ថា “ខានូភី ស៊ែន (Canopy Sands)” ដែលជាសមាជិកនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានចែកជូននូវកញ្ចប់ថែទាំជាច្រើនដល់អង្គការ ម្លប់តាប៉ាង ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអុង ក្រុងព្រះសីហនុ ប្រទេសកម្ពុជាផងដែរ។
ការផ្សព្វផ្សាយនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Canopy Sands ក្នុងការបន្តគាំទ្រដល់សហគមន៍មូលដ្ឋាន ស្របពេលដែលប្រទេសកម្ពុជាបើកដំណើរការឡើងវិញក្នុងការស្តារស្ថានភាពប្រទេសក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។
ក្រុមការងារ Canopy Sands បានប្រគល់កញ្ចប់ស្បៀងចំនួនប្រមាណ ៣០តោន ដែលផ្ទុកនូវសម្ភារចាំបាច់ដូចជា អង្ករ ប្រេងឆា និងអាហារកំប៉ុង នៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់ខ្លួន ដែលមានការចូលរួមពីសំណាក់ អង្គការ ម្លប់តាប៉ាង និងប្រជាពលរដ្ឋរស់នៅភូមិអុងផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានបរិច្ចាគ សម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យផ្សេងៗដល់អង្គការ ម្លប់តាប៉ាង រួមជាមួយនឹងជំនួយផ្នែកអប់រំ ដូចជាកាបូបសម្រាប់សិស្សដែលបញ្ជាទិញតាមរយៈមូលនិធិ Indochina Starfish ដែលជាអង្គការសប្បុរសធម៌កម្ពុជាផ្តោតលើគំនិតផ្តួចផ្តើមផ្នែកអប់រំសម្រាប់កុមារក្រីក្រនៅកម្ពុជា។
លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands បានមានប្រសាសន៍ថា “យើងខ្ញុំបានជួបសំណេះសំណាលជាមួយនឹងតំណាងមកពីអង្គការ ម្លប់តាប៉ាង និងប្រជាពលរដ្ឋរស់នៅក្នុងភូមិអុង ក្នុងការស្វែងយល់ពីតម្រូវការចាំបាច់របស់ពួកគេមុននឹងសម្រេចនូវការរៀបចំដាក់រួមបញ្ចូលគ្នានូវកញ្ចប់ថែទាំទាំងអស់នេះ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីដែលកំពុងដំណើរការបែបនេះ នឹងរួមចំណែកក្នុងការជួយកាត់បន្ថយនូវភាពលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ-១៩”។
អង្គការ ម្លប់តាប៉ាង គឺជាអង្គការសប្បុរសធម៌ឈានមុខគេមួយក្នុងខេត្តព្រះសីហនុ ហើយបច្ចុប្បន្នអង្គការនេះបានមើលថែទាំដល់កុមារប្រមាណជាង ៥,០០០នាក់ ក្នុងខេត្តព្រះសីហនុ ដោយផ្តល់នូវសុខសុវត្ថិភាព ការមើលថែទាំសុខភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល និងការងារផ្សេងៗប្រកបដោយសុវត្ថិភាព ការប្រឹក្សាយោបល់ ការគាំទ្រផ្នែកចិត្តសង្គម ការពង្រឹងនិងការការពារគ្រួសារពីការរំលោភបំពានផ្សេងៗ។ ភូមិអុង ជាទីលំនៅរបស់ប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលស្ថិតនៅជិតគម្រោង ទីក្រុងរាម ដែលជាគម្រោងរបស់ក្រុមហ៊ុន Canopy Sands។
កាលពីដើមខែកញ្ញាកន្លងទៅ មូលនិធិព្រីនស៍ (Prince Foundation) ជាផ្នែកសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានឆ្លើយតបទៅនឹងសំណើសុំជំនួយពីសំណាក់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយបានបរិច្ចាគឈុតឧបករណ៍ការពារផ្ទាល់ខ្លួន PPE សរុបចំនួន ៥,០០០ឈុត ឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនសរុបចំនួន ១,០០០ឈុត និងទឹកអាកុលលាងដៃសរុបចំនួន ៤,៥០០លីត្រ។ ក្នុងខែនោះដែរ មូលនិធិព្រីនស៍ ក៏បានដាក់ឱ្យដំណើរការនូវអាហារូបករណ៍ ចេន ហ្ស៊ី ដោយផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតសាកលវិទ្យាល័យនៅកម្ពុជាសរុបចំនួន ៤០០នាក់ តាមរយៈការវិនិយោគដែលគិតជាទឹកប្រាក់មានចំនួន ២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងអំឡុងពេលប្រាំពីរឆ្នាំខាងមុខនេះ។
ការផ្តល់ជូននូវជំនួយដ៏ចាំបាច់តាមរយៈអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនានា រួមទាំងអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន Canopy Sands បាននឹងកំពុងធ្វើការដើម្បីបង្កើតនូវកិច្ចសន្ទនាក្នុងន័យស្ថាបនារវាងសហគមន៍មូលដ្ឋាន និងអ្នកអភិវឌ្ឍន៍ ដើម្បីធានាឱ្យមានទំនាក់ទំនងយូរអង្វែងប្រកបដោយផលិតភាព។ នៅក្នុងពិធីចែកអំណោយនៅភូមិអុង លោក លីន សារិន ជាមេឃុំរាមបានសម្តែងនូវការគាំទ្រចំពោះគម្រោង ទីក្រុងរាម ដោយសង្ឃឹមថាភាពជោគជ័យនៃគម្រោងនេះនឹងនាំមកនូវភាពរុងរឿងដល់សហគមន៍មូលដ្ឋានរបស់គាត់ផងដែរ។
ក្រុមហ៊ុន Canopy Sands បច្ចុប្បន្នកំពុងធ្វើការលើគម្រោង ទីក្រុងរាម ដែលមានទំហំដីប្រមាណ ៨៣៤ ហិចតា ជាគម្រោងអភិវឌ្ឍន៍ឆ្នេរសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ ដែលកំពុងធ្វើការលើផែនការមេចេញដោយក្រុមហ៊ុន Surbana Jurong ជាក្រុមហ៊ុនសិង្ហបុរីប្រឹក្សាលើគម្រោងទីក្រុង ដែលនឹងពាក់ព័ន្ធលើកិច្ចខិតខំប្រឹងប្រែងសាងសង់តាមគោលការណ៍អភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុន Canopy Sands Development Co., Ltd ហៅកាត់ថា “Canopy Sands” មានគោលបំណងពន្លឿននូវការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដោយការផ្តួចផ្តើមនិងជំរុញគម្រោងសេដ្ឋកិច្ចនានាប្រកបដោយនិរន្តរភាព ដែលមានបំណងបំពេញតម្រូវការសាធារណៈសំខាន់ៗ និងការរួមចំណែកដ៏សំខាន់ដែលមានអត្ថន័យដល់សហគមន៍មូលដ្ឋានក្នុងខេត្តព្រះសីហនុ។
ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអាជីវកម្មនានាក្នុងស្រុក និងវិស័យស្នូលនៃខ្សែសង្វាក់ផ្គត់ផ្គង់ ការប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រតែមួយគត់របស់ក្រុមហ៊ុនទាំងមូលលើវិធីសាស្ត្ររួម ដែលផ្តល់នូវផលចំណេញផ្នែកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ផ្តល់នូវអត្ថប្រយោជន៍វិជ្ជមានផ្នែកសង្គមជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងផលចំណេញពីការវិនិយោគដ៏គួរឱ្យទាក់ទាញផងដែរ។ ក្នុងរយៈពេល ៥-១០ឆ្នាំខាងមុខទៀត ក្រុមហ៊ុននឹងពង្រីកកិច្ចសហការយ៉ាងឆាប់រហ័សជាមួយនឹងបណ្តាដៃគូសាធារណៈ និងឯកជន ក្នុងវិស័យធុរកិច្ច ទេសចរណ៍ ភស្តុភារ ការលក់រាយ ដឹកជញ្ជូន តំហែទាំសុខភាព និងវិស័យអប់រំដោយនឹងបង្កើតនូវផលប័ត្រដ៏សម្បូរបែបនៃគម្រោង ដែលមានតម្លៃខ្ពស់ជាបន្តបន្ទាប់។
ស្របតាមយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជន ក៏ដូចជាពង្រឹងវិស័យទេសចរណ៍ក្នុងស្រុកនៃខេត្តព្រះសីហនុ បច្ចុប្បន្ននេះ ក្រុមហ៊ុន Canopy Sands កំពុងអភិវឌ្ឍន៍គោលដៅអាជីវកម្ម និងកម្សាន្តលំដាប់ពិភពលោក ដែលនឹងក្លាយជាកន្លែងដ៏អស្ចារ្យដំបូងគេបង្អស់នៅកម្ពុជា។
គម្រោង ‘ទីក្រុងរាម’ ត្រូវបានគេស្គាល់ថាជាការប្រមូលផ្តុំនៃពហុគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើន ដែលនឹងផ្តល់នូវកន្លែងដ៏គួរឱ្យទាក់ទាញជាច្រើនដូចជា សួនកម្សាន្តរួមបញ្ចូលគ្នាលក្ខណៈគ្រួសារ តំបន់កម្សាន្ត និងតំបន់សិក្សាអប់រំ មជ្ឈមណ្ឌលអាជីវកម្ម និងហិរញ្ញវត្ថុ រួមជាមួយនឹងផ្ទះវីឡា និងអាផាតមិន គម្រោងផ្នែកបដិសណ្ឋារកិច្ចដោយរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ រមណីយដ្ឋាន និងអាផាតមិន សាលប្រជុំ និងសាលអាពាហ៍ពិពាហ៍ ហាងលក់រាយ និងហាងលក់ទំនិញរួចពន្ធ និងតំបន់ពង្រីកបន្ថែមសម្រាប់ព្រលានយន្តហោះផងដែរ៕
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក