Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ឈប់តម្រូវឱ្យក្រុមគ្រូពេទ្យ និងក្រុមផ្ដល់សេវាជួរមុខធ្វើចត្តាឡីស័កទៀតហើយ​

បានផុស

នៅ

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩​បានឱ្យដឹងថា ​ចាប់ពីពេលនេះ​ទៅ​ ក្រសួង​លែង​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ និង​ក្រុម​ផ្ដល់​សេវា​ជួរមុខ​នៅតាម​មន្ទីរពេទ្យ​ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ធ្វើ​ច​ត្តា​ឡី​ស័ក​ដូច​មុន​ទៀតហើយ​លើកលែងតែ​គ្រូពេទ្យ​នោះ ​មានការ​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​ និង​មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាល ​ត្រូវធ្វើ​ចត្តា​ឡី​ស័ក​៧​ថ្ងៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​២៥ ខែ​តុលា​នេះ លោករដ្ឋមន្ត្រី​បាន​បន្តថា យោងតាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់សម្ដេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ លើ​សំណើសុំ​គោលការណ៍​របស់​គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូដ-១៩ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ ដោយ​ផ្អែកលើ​មូលដ្ឋាន​សំខាន់​ចំនួន២ គឺ​៖ (១) ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នក ជំងឺ​កូ​វីដ​-១៩ ដែល​បានជា​សះស្បើយត្រូវបាន​លុបចោល និង (២) អត្រា​ក្រុមគ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ដូរ​មុខ​ដែលបាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ មាន​កម្រិត​ខ្ពស់ដែល​នាំឱ្យមាន​ភាពស៊ាំ និង​ប្រសិទ្ធភាព ក្នុងការ​កាត់បន្ថយ​ក​ម្រិ​ត​គ្រោះថ្នាក់​នៃ​ជំងឺ​កូ​វីដ​-១៩​គណៈកម្ម​ការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​រី​-១៩​សូម​ធ្វើបច្ចុប្បន្នភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ក្រុមគ្រូពេទ្យ និង​ក្រុម​ផ្ដល់​សេវា​ជួរមុខនៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល ជំងឺ​កូ​វីដ ១៩ ដូចខាងក្រោម​៖

១. លើកលែង​ការធ្វើ​ប​ត្តា​ឡី​ស័ក​ចំពោះ​ក្រុមគ្រូពេទ្យ និង​ក្រុម​ល់​សេវា​ជូរ​មុខដែល​បាន​អនុវត្តតាម​វិធានការ សុខាភិបាល​ខ្ទាប់​ខ្លួន​ក្នុងពេល​បំពេញការងារ និង​ទទួលបាន​លទ្ធផល​តេស្ត​កូ​វីដ​-១៩.​អវិជ្ជមាន PCR (-)ក្រោយ​បញ្ចប់​ភារកិច្ច​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ហើយ​ក្រុមគ្រូពេទ្យ និង ក្រុម​ផ្តល់​សេវា​ជូរ​មុខ​ទាំងនេះត្រូវបាន​អនុញ្ញាត​ឱ្យមាន​ការឈប់​សម្រាក​រយៈពេល ៤​ថ្ងៃ មុននឹង​វិល​ចូល​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​។​

២. លើកលែង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​ក្រុមគ្រូពេទ្យ និង​អ្នកផ្តល់​សេវា​ទូទៅ​ដែល​មិនមែនជា​ក្រុម​ផ្តល់ សេវា​ជួរមុខ ប៉ុន្តែមានការ​ចាំបាច់​ត្រូវធ្វើ​អន្តរាគមន៍​វេជ្ជសាស្ត្រ ដូចជា ការវះកាត់ ឬ​ការផ្តល់សេវា​នានា​ដល់​អ្នកជំងឺ​កូដ​-១៩ នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល ក្នុង​រយៈពេល​ខ្លីហើយ​បាន​ប្រើប្រាស់ សម្ភារៈ និង​ឧបករណ៍​ការពារ​ខ្លួន កម្រិត​៣ បាន​ត្រឹមត្រូវ​។​

៣.​ចំពោះ​ក្រុមគ្រូពេទ្យ និង​ក្រុម​ផ្តល់​សេវា​ជួរមុខ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ និង​ដែល​មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​សុខាភិបាលត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​៧​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ដែល​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​នៅផ្ទះឬ​នៅតាម​ទីតាំង​ដែល​បានកំណត់​ទុក​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៤ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម