ព័ត៌មានជាតិ
អ្នកឆ្លុះកង្កែបចាប់បាន ក្រពើ មួយក្បាល ខណៈមួយក្បាលទៀតកំពុងនៅក្នុងទឹកបង្កភាពភ័យក្លាច
កូនក្រពើមួយក្បាលមានទម្ងន់៣គីឡូ ត្រូវបានប្រជាពលរដ្ឋទៅឆ្លុះកង្កែបហើយចាប់បាននៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី កាលពីយប់ថ្ងៃទី២៤ខែតុលា ឆ្នាំ២០២១ តែមិនដឹងថា ជាក្រពើគេចិញ្ចឹម ឬជាក្រពើធម្មជាតិនោះឡើយ ។
យុវជនម្នាក់ឈ្មោះ ផន ភារម្យ អាយុ១៩ឆ្នាំ រស់នៅភូមិឃុំខាងលើបានឲ្យដឹងថា នៅក្នុងយប់ថ្ងៃទី២៤ រូបគេបានទៅឆ្លុះកង្កែបជាមួយឪពុក ហើយក៏បានប្រទះឃើញកូនក្រពើ២ក្បាល ដែលកំពុងតែបណ្តែតខ្លួនមួយក្បាលនៅទឹកជ្រៅ មួយក្បាលនៅទឹករាក់ ហើយក៏នាំគ្នាចាប់បានមួយក្បាលដែលនៅទឹករាក់ ។ ពេលយកមកដល់ផ្ទះវាស់ប្រវែងនិងថ្លឹងទម្ងន់ឃើញមានប្រវែង១ម៉ែត្រ ទម្ងន់៣គីឡូក្រាម ។ យុវជន ថន ភារម្យ បានបញ្ជាក់ថា មិនដឹងក្រពើរួចពីកន្លែងចិញ្ចឹមណានោះទេ ឬក៏ជាក្រពើធម្មជាតិក៏មិនដឹង ។
ដោយឡែកប្រជាពលរដ្ឋ ដែលនៅក្នុងភូមិខាងលើនោះបានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់ចាប់បានកូន ក្រពើ ដូចនេះដែរ បើគិតមកដល់ពេលនេះប្រមាណជាង១០ក្បាលហើយ។ ហេតុនេះពួកគាត់ពិតមានការភ័យខ្លាច ដោយសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចជួយស្រាវជ្រាវរកម្ចាស់ក្រពើ ឬបើជាក្រពើធម្មជាតិ ពិតជាអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងថ្ងៃណាមួយមិនខានឡើយ ។
ទាក់ទងនឹងរឿងនេះ លោក ចិន ផាន់ណា មេឃុំកោះថ្កូវ បានបញ្ជាក់ថា ពេលនេះលោកកំពុងតែប្រមូលព័ត៌មាន មិនដឹងថាកូនក្រពើរួចពីកន្លែងណា ឬក្រពើធម្មជាតិនោះទេ ហេតុនេះហើយគាត់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នផងដែរ ។ ព្រោះកន្លងមកក៏មានប្រជាពលរដ្ឋយើងក្នុងឃុំចាប់ធ្លាប់បានកូនក្រពើដូចមានសេចក្តីរាយការណ៍នោះពិតមែន ។ ដូចនេះសូមមន្ត្រីជំនាញ ជួយស្រាវជ្រាវនិងជួយទប់ស្កាត់ផង៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត