ព័ត៌មានជាតិ
សមិទ្ធផលដ៏សំខាន់ចំនួន៣ ត្រូវបានសម្រេចនៅក្នុងបេសកកម្មការទូតរបស់លោក មៃ ឃើល៍ តាន់ កេង ស្យុង
នេះជាការបញ្ជាក់របស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ខណៈលោកទទួលជួបលោក មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ដែលចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ហើយនឹងទទួលមេដាយសហមេត្រីថ្នាក់មហាសេនា ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់លោកក្នុងការពង្រឹង លើកកំពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា នៅក្នុងអាណត្តិរបស់លោក មៃ ឃើល៍ កេង ស្យុង ប្រទេសទាំងពីរសម្រេចបាននូវសមិទ្ធផលជាច្រើនដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរជាបន្តបន្ទាប់ ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ទំហំវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ព្រមទាំងបានរៀបចំឲ្យមានព្រឹត្តិការណ៏ Street Art Fest++ ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសិង្ហបុរី។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ ក៏ដូចជាក្រសួង ស្ថាប័ន
ពាក់ព័ន្ធ ក្នុងការរួមចំណែកធ្វើឱ្យបេសកកម្មរបស់នៅកម្ពុជា ទទួលបានជោគជ័យ។ នៅក្នុង
ឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសមិទ្ធផលចំនួន០៣ ដែលលោកសម្រេចបានក្នុងអាណត្តិរបស់ឯកឧត្តម រួមមាន ១, គម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asia Infrastructure-AI) ដែលនឹងផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសទន្លេមេគង្គ ដូចជា គម្រោងប្រែក្លាយកាកសំណល់ទៅជាថាមពល គម្រោងគ្រប់គ្រងកាកសំណល់ និងមជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ (Phnom Penh Logistic Complex)។
២, ការចូលរួមចំណែករបស់សហគមន៍សិង្ហបុរីនៅកម្ពុជាក្នុងការជួយដោះស្រាយការលំបាកនានារបស់ប្រជាជនកម្ពុជា រួមមានការផ្តល់មូលនិធិជូនដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងកាលពីខែតុលាថ្មីៗនេះ និងការចូលរួមជាវិភាគទានជាថវិកាដែលប្រមូលបានតាមរយៈព្រឹត្តិការណ៍ Street Art Fest++ ជូនដល់មូលនិធិកុមារកម្ពុជា និងសិល្បៈកម្ពុជាអមតៈ។
៣, ការពង្រឹងទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណស្ថានទូត និង សហគមន៍សិង្ហបុរីនៅកម្ពុជា ដែលបានជួយជនរងគ្រោះដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក។ ឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ដែលបានជួយបណ្ដុះបណ្ដាលមន្ដ្រីកម្ពុជា ទាំងនៅប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ព្រមទាំងការផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាឱ្យបានបន្តការសិក្សាជាបន្តបន្ទាប់នៅប្រទេសសិង្ហបុរី។

ចំពោះទំនាក់ទំនងរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសទាំងពីរ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននយោបាយសាធារណៈលី ក្វាន់យូ ជាមួយនឹងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា កម្ពុជា និងសិង្ហបុរី នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីបន្ថែមទៀតដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ តំបន់ និងពិភពលោក៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ