ព័ត៌មានជាតិ
ចាប់ខ្លួនស្ដ្រី ជនជាតិចិន ៣នាក់ ករណីនាំទារកឆ្លងដែន
ស្ត្រីជនជាតិចិន៣នាក់ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីនាំទារកឆ្លងដែន ។
ជនសង្ស័យជាជនជាតិចិន៣នាក់មាន១.ឈ្មោះ LI BINGRONG ភេទស្រី អាយុ៣៩ឆ្នាំ។ ទី២.ឈ្មោះ WEI QIUCHAN ភេទស្រី អាយុ៥២ ឆ្នាំ។ ទី៣.ឈ្មោះ ZHANG QIAN ភេទស្រី អាយុ២៥ ឆ្នាំ ។

ទាក់ទិននឹងការចាប់ខ្លួនស្ត្រីជនជាតិចិន៣នាក់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នោះ ប្រភពព័ត៌មានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសង្ស័យ បានធ្វើការឃាត់ខ្លួនស្ត្រីចិន៣នាក់ ដូចមានឈ្មោះខាងលើ ក្នុងករណីកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង បីទារកអាយុមិនលើសពី១ឆ្នាំ ម្នាក់មួយៗ បម្រុងជិះយន្តហោះឆ្លងដែនទៅកាន់ប្រទេសចិន ។ ក្រោយឃាត់ខ្លួនស្ត្រីចិន៣នាក់នោះ សមត្ថកិច្ចនគរបាលច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានសហការ និងប្រគល់ជនសង្ស័យ៣នាក់ ព្រមទាំងទារកទាំង៣ ឲ្យទៅសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជន ដើម្បីបន្តនីតិវិធី ។

ដូច្នោះហើយទើបជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សឆ្លងដែន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ចំណែកទារកមានភេទប្រុស.ភេទស្រី អាយុមិនលើសពី១ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រគល់ឲ្យទៅក្រសួងសង្គមកិច្ច យកទៅចិញ្ចឹមបីបាច់ថែទាំជាបណ្តោះអាសន្ន ។ រឿងក្ដីនេះតុលាការមិនទាន់មានការសម្រេចជាផ្លូវការទេ ។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសន្យាថា នឹងផ្ដល់ព័តមានលំអិតពីករណីនេះនៅពេលក្រោយ ៕
អត្ថបទ៖ មករា



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត