ព័ត៌មានជាតិ
អនុស្សារណៈកម្ពុជា-ចិន ជំរុញខេត្តព្រះសីហនុ បញ្ចប់សកម្មភាពកំចាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះមុនគេ
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិកាដោយសារមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពមីន កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា (ពីចិន) នៅសាលាខេត្តព្រះសីហនុ។

លោក លី ធុជ មានប្រសាសន៍ថា ថ្ងៃនេះជាប្រវត្តិសាស្ត្រនៃការចុះអនុស្សរណនៃការយោគយល់គ្នារវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងជួយសង្គ្រោះជនពិការដោយសារមីន និង សហគមជួយសង្គ្រោះប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរ និងវាយតម្លៃនៃការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរ និងចាត់ទុកជាថ្ងៃទិវាមីននៅខេត្តព្រះសីហនុ។ ការកៀរគរពីវិស័យឯកជនវាកើតចេញពីដៃគូយុទ្ធសាស្ត្រដូចអណ្តាត និងធ្មេញ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ហើយថ្ងៃនេះយើងជំរុញខេត្តព្រះសីហនុ ជាខេត្តដំបូងគេ ដើម្បីបញ្ចប់សកម្មភាពកំចាត់មីន និងយុទ្ធភណមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមនៅកម្ពុជា។
លោក លី ធុជ មានប្រសាសន៍ថា ប្រទេសកម្ពុជាបានប្រឈមនឹងគ្រាប់មីន និងគ្រាប់បែកសង្កោមដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនទស្សវត្ស ហើយកម្ពុជា ក៏នៅសល់សំណល់ជាតិផ្ទុះច្រើនជាងគេ និងមានជនរងគ្រោះដោយសារមីនច្រើនជាងគេ។ រាជរដ្ឋាភិបាលចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខ សុវត្ថិភាពចាកចេញពីគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ ព្រមទាំងបានអំពាវនាវដល់អង្គការសង្គមស៊ីវិល និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា ចូលរួមជួយឧបត្ថម្ភគាំទ្រ ដើម្បីធ្វើការអភិវឌ្ឍ និងសំដៅឱ្យប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាខេត្តដែលគ្នានគ្រោះថ្នាក់ដោយសារ គ្រាប់មីន និងសំណល់សល់ពីសង្គ្រាម។

លោក WANG JIANG ប្រធានសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា មានប្រសាសន៍ថា សមាគមបានចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២០ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សមាគមបានសហការជាប្រចាំជាមួយអាជ្ញាធរមីនក្នុងខែមិថុនា ឆ្នាំ២០១៩ ក្នុងការស្វែងយល់អំពីសកម្មភាពមីន និងការចូលរួមត្រៀមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់នូវសេចក្តីទុកចិត្តមកលើសមាគមក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកៀរគរថវិកាពីអង្គការសង្គមស៊ីវិល សហគមន៍ដទៃ និងធុរកិច្ចជនជាតិចិន សម្រាប់គាំទ្រដល់វិស័យសកម្មភាពមីននៅខេត្តព្រះសីហនុ ឆ្ពោះទៅរកខេត្តនេះគ្មានមីននៅឆ្នាំ២០២៥ ដែលការងារនេះមានសារៈសំខាន់សម្រាប់សកម្មភាពមនុស្សធម៌ និងតម្រូវឱ្យចូលរួមទាំងអស់គ្នា គិតទាំងអស់គ្នា ធ្វើទាំងអស់គ្នា ដើម្បីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់។

លោក គួច ចំរើន បានបង្ហាញស្មារតីចូលរួមពីគណៈកម្មាធិការសកម្មភាពមីនខេត្ត ចូលរួមសកម្មភាពកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រក្សាបាននូវសន្តិសុខ សុវត្ថិភាព ក៏សាងនូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព។ លោកបង្ហាញថា រាជរដ្ឋាភិបាលត្រៀមបើកខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សុវត្តិភាព និងបៃតង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួលភ្ញៀវជាតិ និងបរទេសក្នុងព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅដើមឆ្នាំ២០២២ ធានានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុមានផ្ទៃដី ២,៦៥៨,៩០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានចំការមីន និងចម្ការគ្រាប់ ៥,៥ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤៨ ចម្ការមីន ក្នុងនោះស្រុកព្រៃនប់មាន ៣ចម្ការមីន និងស្រុកកំពង់សិលាមាន ៤៥ចម្ការមីន៕
អត្ថបទ៖ ស៊ុយ ចាន់ធា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ