Connect with us

ព័ត៌មានជាតិ

រសៀលនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត ហក់ឡើងដល់កម្រិតប្រកាសអាសន្ន

បានផុស

នៅ

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បានប្រកាស​ឲ្យ​ដឹងនារសៀលនេះថា នៅវេលាម៉ោង១៣ និង៣០រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ កម្រិតកម្ពស់ទឹកស្ទឹងព្រែកត្នោត បានឡើងដល់កម្រិតប្រកាសអាសន្នហើយ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​ផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ទីរ​សាធារណការ​បញ្ជាក់ថា “​ដោយ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​កំពុង​កើនឡើង សូម​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​កំពុង​រស់នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​គង់​ន​យ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​ព្រែកកំពឹស និង​សង្កាត់​រលួស ក្នុង​ខណ្ឌដង្កោ មេត្តា​ត្រៀមលក្ខណៈ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ក្នុងករណី​ដែល​អាច​កើតមាន​ទឹកជំនន់​ជាយថាហេតុ​”​។ បើតាម​មន្ទីរ​សាធារណការ ខណៈ​នេះ​អាជ្ញាធរ បាននិងកំពុង​ខិតខំ​បង្ការ និង​ទប់ស្កាត់​ទឹកជំនន់​តាម​សណ្ដារ​ស្ទឹង​ព្រែក​ត្នោត​នេះ​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ និង​ដឹកនាំ​បញ្ជា​កម្លាំង ដើម្បី​ទប់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត កុំ​ឲ្យ​លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ ខណៈ​ទឹកបាន​ហក់​ឡើង​ខ្លាំង ដល់​កម្រិត​ប្រុងប្រយ័ត្ន​ខ្ពស់ ស្របពេល​មានការ​បើកទ្វារ​ទឹក ពី​ខេត្តកំពង់ស្ពឺ​។ នៅក្នុង​ឱកាស​នោះដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​សុំ​ទៅដល់​ក្រសួង​ធន​ទឹក ឲ្យ​បង្វែរ​មុខទឹក កុំ​ឲ្យ​ជន់​លិច​រាជធានី​ភ្នំពេញ ពីព្រោះ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម