ព័ត៌មានជាតិ
ជប៉ុនចង់យកពូជដំបងយក្សដាំនៅកម្ពុជា កែច្នៃជាចំណីអាហារ និងទឹកផ្លែឈើ
ក្រុមហ៊ុនជប៉ុនមួយមានបំណងចូលរួមអភិវឌ្ឍន៍ដំណាំកសិកម្មនៅតំបន់ ដែលបោសសំអាតគ្រាប់មីនរួច ក្នុងនោះក៏មានគម្រោងដាំដំណាំដំបងយក្សនៅកម្ពុជា។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១នេះ បន្ទាប់ពីបានជួបប្រជុំតាម zoom ជាមួយដៃគូជប៉ុនជាក្រុមជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍បោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។
លោក ហេង រតនា បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុននេះមានពូជដំណាំដំបងយក្សពិសេស សម្រាប់ផលិតជាចំណីអាហារនិងទឹកផ្លែឈើ ដែលមានទីផ្សារធំទូលាយរួចហើយ។

ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនដំណាំស្វាយចន្ទីនិងក្រុមវិនិយោគជប៉ុនខ្លះ មានចេតនាចូលរួមកសាងសេដ្ឋកិច្ចជាមួយប្រជាពលរដ្ឋខ្មែរដែលមានដីក្រោយបោសសំអាតមីនរួច។ សំខាន់សាកល្បងនិងសិក្សាលំអិតពីផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងសង្គមឱ្យបានច្បាស់លាស់។

លោក ហេង រតនា បានបញ្ជាក់ទៀតថា លោកក៏បានលើកជាគំនិតផ្តួចផ្តើម ក្នុងការស្នើសុំអភិវឌ្ឍន៍គំរោងដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋគ្មានដីធ្លី ដើម្បីកសាងសេដ្ឋកិច្ចថ្មីដោយធ្វើសមាហរណកម្មការរំដោះដីមានបញ្ហាគ្រាប់មីន សង់លំនៅដ្ឋានហេដ្ឋារចនាសម្ពន្ធ័រូបវន្ត ដូចជាផ្លូវ ធារាសាស្ត្រ សាលារៀន ផ្សាររោងចក្រផលិត ផលផលិតផលកសិកម្មបំរើក្នុងស្រុកនិងនាំចេញ។ មានន័យថាប្រជាពលរដ្ឋក្រីក្រមានលំនៅដ្ឋានមានមុខរបរ មានប្រាក់ចំណូល មានផលិតផលកសិកម្មរយ:ពេលខ្លី រយ:ពេលមធ្យម និងដំណាំយុទ្ធសាស្ត្ររយ:ពេលវែងមានទីផ្សារច្បាស់លាស់តាមរយ:កសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន ដែលមានរាជរដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ច ក្រុមហ៊ុនវិនិយោគជាមួយប្រជាពលរដ្ឋ មានកំលាំងពលកម្មនៅក្នុងមូលដ្ឋានជាស្រេច ដោយគ្មានទំនាស់ដីធ្លីឡើយ។
គំរោងបែបនេះអាចទាក់ទាញបាននូវការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋគ្មានដីធ្លី និងគាំទ្រចំពោះយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងដឹកនាំប្រទេសទៅជាប្រទេសអភិវឌ្ឍន៍ត្រឹមឆ្នាំ២០៥០របស់រាជរដ្ឋាភិបាល។
បើតាមលោក ហេង រតនា ដៃគូជប៉ុនចាប់អារម្មណ៍ជាខ្លាំងជាមួយគំនិតផ្តួចផ្តើមនេះ និងសំនូមពរឱ្យគិតគូររៀបចំខ្លឹមសារដើម្បីអភិវឌ្ឍន៍ឱ្យក្លាយជាការពិតជាក់ស្តែងតែម្តង៕
អត្ថបទ៖ណារី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត