ព័ត៌មានជាតិ
កំពុងបោសសម្អាតផ្ទះ ឃើញចងកសម្លាប់ខ្លួន ហៅអ្នកជិតខាងជួយ តែហួសពេលទៅហើយ
ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន ភ្ជាប់នឹងភ្នាក់ដៃជណ្តើរឡើងទៅលើផ្ទះដោយជើងនៅលើកាំជណ្តើទី៣កំពស់ពីដី១.៣០ម៉ែត្រ នៅព្រឹក ថ្ងៃទី២ ឆ្នូ ឆ្នាំ ២០២០ នៅភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះផាំង គាម ភេទប្រុស អាយុ ២០ឆ្នាំនៅភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថានៅពេលកើតហេតុនោះឈ្មោះ ស៊ុម ស្រីប៉ានភេទស្រីអាយុ២២ឆ្នាំ ត្រូវជាបងប្អូនជីដូនប្រាប់ថា នៅប្រហែល៧ព្រឹកខ្លួនបានដើរចេញពីផ្ទះអ៊ំស្រីទៅផ្ទះរបស់ខ្លួន ដើម្បីបោសសំអាតទីធ្លាក្រោមផ្ទះពេលទៅដល់មុខផ្ទះក៏បានឃើញ ឈ្មោះផាំង គាម ចង.កនិងភ្នាក់ដៃជណ្តើនៅនឹងផ្ទះរបស់ខ្លួន ហើយក៏ប្រញាប់រត់មកប្រាប់ឲ្យអ្នកជិតខាងមកជួយពេលដែលអ្នកជិតខាងមកដល់ក៏បាននាំគ្នាជួយស្រាយខ្សែតែឈ្មោះផាំង គាម បានស្លាប់បាត់ទៅហើយមិនដឹងពីពេលណានោះទេ។
លោកវរសេនីយ៍ឯកមាស ប្ញទ្ធី បានបន្តថាក្រោយពីទទួលបានព័ត៌មានលោកបានបង្កើតគណៈកម្មការចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ដែលមានសមាសភាពចូលរួមចំរុះឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ស៊ុម ស្រីប៉ាន ឈ្មោះផាំង គាម មានជំងឺសសៃប្រសាទជាយូរឆ្នាំមកហើយ។
តាមការត្រួតពិនិត្យសពបានបញ្ជាក់ថាលើខ្លួនប្រាណសព ឃើញមានស្នាមជាំខ្មៅនៅផ្នែកបំពងកក្រវ៉ាតមកក្រោមទងត្រចៀកស្តាំគំនួចនៅក្រោមចង្កា។ដូច្នេះការស្លាប់របស់ឈ្មោះផាំង គាម គឺពិតជាបានចង.កធ្វើអត្តឃាតខ្លួនឯងពិតមែនមិនជាប់ពាក់ព័ន្ធអំពើឃាតកម្មទេសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី