Connect with us

ព័ត៌មានជាតិ

កំពុង​បោស​សម្អាត​ផ្ទះ ឃើញ​ចង​កសម្លាប់ខ្លួន ហៅ​អ្នក​ជិ​ត​ខាង​ជួយ តែ​ហួស​ពេលទៅ​ហើយ

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន ភ្ជាប់នឹងភ្នាក់ដៃជណ្តើរឡើងទៅលើផ្ទះដោយជើងនៅលើកាំជណ្តើទី៣កំពស់ពីដី១.៣០ម៉ែត្រ នៅព្រឹក ថ្ងៃទី២ ឆ្នូ ឆ្នាំ ២០២០ នៅភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះផាំង គាម ភេទប្រុស អាយុ ២០ឆ្នាំនៅភូមិបន្ទាត់បោះ ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថានៅពេលកើតហេតុនោះឈ្មោះ ស៊ុម ស្រីប៉ាន​ភេទស្រីអាយុ២២ឆ្នាំ ត្រូវជាបងប្អូនជីដូនប្រាប់ថា នៅប្រហែល៧ព្រឹកខ្លួនបានដើរចេញពីផ្ទះអ៊ំស្រីទៅផ្ទះរបស់ខ្លួន ដើម្បីបោសសំអាតទីធ្លាក្រោមផ្ទះពេលទៅដល់មុខផ្ទះក៏បានឃើញ ឈ្មោះផាំង គាម ចង.កនិងភ្នាក់ដៃជណ្តើនៅនឹងផ្ទះរបស់ខ្លួន ហើយក៏ប្រញាប់រត់មកប្រាប់ឲ្យអ្នកជិតខាងមកជួយពេលដែលអ្នកជិតខាងមកដល់ក៏បាននាំគ្នាជួយស្រាយខ្សែតែឈ្មោះផាំង គាម បានស្លាប់បាត់ទៅហើយមិនដឹងពីពេលណានោះទេ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី បានបន្តថាក្រោយពីទទួលបានព័ត៌មានលោកបានបង្កើតគណៈកម្មការចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ដែលមានសមាសភាពចូលរួមចំរុះឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ស៊ុម ស្រីប៉ាន​ ឈ្មោះផាំង គាម មានជំងឺសសៃប្រសាទជាយូរឆ្នាំមកហើយ។

តាមការត្រួតពិនិត្យសពបានបញ្ជាក់ថាលើខ្លួនប្រាណសព ឃើញមានស្នាមជាំខ្មៅនៅផ្នែកបំពងកក្រវ៉ាតមកក្រោមទងត្រចៀកស្តាំគំនួចនៅក្រោមចង្កា។ដូច្នេះការស្លាប់របស់ឈ្មោះផាំង គាម គឺពិតជាបានចង.កធ្វើអត្តឃាតខ្លួនឯងពិតមែនមិនជាប់ពាក់ព័ន្ធអំពើឃាតកម្មទេសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ វ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម