ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពីស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៥ ខែតុលានេះថា មកដល់ម៉ោងនេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ស្ថិតនៅកម្រិតធម្មតា មិនមានការហក់ឡើងទៀតនោះទេ។ ក្នុងនោះតំបន់មួយចំនួន ដែលមានទឹកជំនន់កាលពីប៉ុន្មានថ្ងៃមុននេះ ក៏បានចាប់ផ្ដើមស្រកចុះវិញជាបណ្ដើរៗ ហើយដែរ។
លោកថា «យើងអាចនិយាយបានថា ស្មើនេះគឺទឹកធម្មតា អត់មានបញ្ហាអីទេ បានន័យថា វាលិចៗទៅហើយ ដូចខ្ញុំបង្ហោះក្នុងហ្វេសប៊ុកចឹង ប៉ុន្តែវាអត់មានឡើងអីថែម គួរឲ្យកត់សម្គាល់ទៀតទេ បានន័យថា ទឹកនឹង វាខ្ញុំតាមមើលប៉ុន្មានម៉ោង រហូតមកដល់ម៉ោងនេះគឺទឹកនឹង ហើយតំបន់មួយចំនួនចាប់ផ្ដើមស្រក ហើយបើអត់មានភ្លៀងទេ គឺយើងប្រសើរ អត់អី»។
អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះមានភ្លៀងធ្លាក់ច្រើន បណ្ដាលឲ្យទឹកស្ទឹងព្រែកត្នោតមានការហក់ឡើង ហើយធ្វើឲ្យលិចតំបន់ទំនាបមួយចំនួន នៅប៉ែកខាងត្បូងខេត្ត តែមកដល់ពេលនេះទឹកស្ទឹងព្រែកត្នោត គឺស្ថិតនៅក្នុងកម្រិតធម្មតា មិនមានការហក់ឡើងទៀតទេ។ រីឯនៅតំបន់ផ្សេងវិញ ក៏មិនមានទឹកជំនន់កើតឡើងនោះដែរ។
ជាមួយគ្នានេះលោក វ៉ី សំណាង ក៏បានបញ្ជាក់ថា អាជ្ញាធរក៏មិនបានជម្លៀសប្រជាពលរដ្ឋ ចេញពីលំនៅឋាននោះដែរ ដោយសារតែទឹកជំនន់កើតឡើងតែភ្លែតតែប៉ុណ្ណោះ។ ម្យ៉ាងទៀតប្រជាពលរដ្ឋរស់នៅតំបន់ ជាប់ស្ទឹងព្រែកត្នោត ក៏បានត្រៀមខ្លួនទុកជាមុនផងដែរ នៅពេលមានទឹកជំនន់កើតឡើង៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា