Connect with us

ព័ត៌មានជាតិ

ពេញ​១​ថ្ងៃ​២៥​តុលា​នេះ អភិបាល​រាជធានី ចុះ​ត្រួតពិនិត្យ​និង​បញ្ជា​ផ្ទាល់ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង ពេញ​មួយថ្ងៃ​នៃ​ថ្ងៃទី​២៥​ខែតុលា​នេះ ពោលគឺ​ចាប់តាំងពី​ព្រឹក​រហូតដល់​ល្ងាច លោក​អភិបាល​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ​និង​បញ្ជា​ផ្ទាល់​ដល់​អាជ្ញាធរ​និង​មន្ទីរជំនាញ ដោយ​ប្រើប្រាស់​អស់​គ្រប់​មធ្យោបាយ​ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​បាក់​ទំនប់​សន្ត​ស្ទឹង​ព្រែក​ត្នោត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ លោក អភិបាល​រាជធានី​ភ្នំពេញ​បាន​ជិះ​ម៉ូតូ​ដោយ​ខ្លួនឯង ដើរ​ពិនិត្យ​ស្ថានភាព​ទឹក​នៅតាម​បណ្តា​យស​ន្ត​ស្ទឹង និង​បាន​បញ្ជា​កងកម្លាំង​និង​មន្ត្រី​ជំនាញ ទប់ស្កាត់​ការហូរ​ច្រោះ​រន្ធ​នាគ​នៅលើ​ទំនប់​សន្ត​ស្ទឹង​ព្រែក​ត្នោត នៅក្នុង​ភូមិសាស្ត្រ សង្កាត់​សាក់​សំពៅ​និង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដែល​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​ការបាក់​ទំនប់​ការពារ​ទឹកជំនន់​នេះ​បាន​បើ មិនមាន​វិធានការ​ទាន់ពេល។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត គិត​មក នៅត្រឹម​ល្ងាច​ថ្ងៃទី​២៥​តុលា​នេះ មិនមាន​អ្វី​ប្រែង​ប្រួល​ឲ្យ​ធ្ងន់ធ្ងរ​នូវឡើយ​ទេ ដោយសារតែ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ ការងារ​ទប់ស្កាត់​គ្រោះមហន្តរាយ​នេះ យើង​បាន​ប្រើប្រាស់​កម្លាំង​សរុប​អនុ​វ​ត្ត​ការងារ​ត​ភ្លាមៗ ទាំង​ការ​ទប់​ទំនប់​ឲ្យ​បាន​ខ្ពស់ វិធានការ​ទប់ស្កាត់​ទឹក​ហូរ​តាម​រន្ធ​នាគ ជាមួយនឹង​ការត្រៀម​លក្ខណៈ​ទុកជាមុន ក្នុង​រយៈពេល​វែង ។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី លោក​ឃួ​ង ស្រេង​នៅតែ​ដាក់​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់ ត្រូវតែ​នៅជាប់ ជាមួយ​ប្រជាពលរដ្ឋ ពេល​មាន​ហានិភ័យ​អ្វី​កើតឡើង យើង​អាច​ដោះ ស្រាយ​ឆ្លើយ​តប ជួយសង្គ្រោះ​យ​បាន​ទាន់ ពេលវេលា ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​យើង​មិនបាន​ដឹង និង​មិនបាន​ដោះស្រាយ នោះ​ឡើយ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១១ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ចងការប្រាក់
សន្តិសុខសង្គម២៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម