ព័ត៌មានជាតិ
ភ្ញៀវទេសចរចេញដើរកម្សាន្ត កើនជាងសប្ដាហ៍មុន ១.២៧% សរុបជិត ១៤ម៉ឺននាក់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២១នេះថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលានេះ ដែលជាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ភ្ញៀវទេសចរដែលបានចេញដើរទស្សនាកម្សាន្ត កើនជាងសប្ដាហ៍មុន ១.២៧% មានចំនួនសរុប ១៣៩,៨៦៤ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៦,៤៩៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,៣៦៦ នាក់។

បើតាមលោក ថោង ខុន បានលើកឡើងថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរធ្វើដំណើរកម្សាន្តរួមមាន៖ ខេត្តព្រះសីហនុ ៣០,៩២៦នាក់, រាជធានីភ្នំពេញ ២៥,៤៩៣នាក់, ខេត្តកំពត ១៧,៩៧៤នាក់, ខេត្តកែប ៩,៦១៦នាក់, ខេត្តសៀមរាប ៨,៦១៨នាក់, ខេត្តកំពង់ស្ពឺ ៧,៨៨៥នាក់, ខេត្តមណ្ឌលគិរី ៥,៩៨៤នាក់, ខេត្តពោធិ៍សាត់ ៥,៦៦៥ នាក់ និងខេត្តកណ្តាល ៥,៣២៥ នាក់។
លោក ថោង ខុន បានកត់សម្គាល់ថា តួលេខនេះមានការកើនឡើងប្រមាណ ១.២៧ ភាគរយ បើធៀបនឹងសប្តាហ៍កន្លងមក។

តាមលោក ថោង ខុន ខេត្តតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តព្រះសីហនុ កំពត និងកែប ជាគោលដៅសំខាន់ ដែលបានស្រូបទាញភ្ញៀវទេសចរច្រើន រហូតដល់ប្រមាណ ៤២ ភាគរយ នៃចំនួនភ្ញៀវសរុប។ ទន្ទឹមនឹងនេះ ខេត្តសៀមរាប ក៏បានបង្ហាញសញ្ញានៃការងើបឡើងវិញជាបណ្តើរៗ ខណៈដែលគោលដៅទេសចរណ៍ខេត្តកំពង់ស្ពឺ មណ្ឌលគិរី ពោធិ៍សាត់ នៅតែជាគោលដៅពេញនិយមនាចុងសប្តាហ៍កន្លងមក។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា សភាពការណ៍ជារួម មិនមានបញ្ហាអ្វីគួរកត់សម្គាល់ទេ ខណៈដែលរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ បានបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) នៅតាមមូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍នានា ពិសេសការអនុវត្តវិធានការ ៣កុំ និង៣ការពារ៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ