ព័ត៌មានជាតិ
ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងផ្តល់ការគាំទ្រគ្រប់បែបយ៉ាងដល់កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន
ក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានក្រោមប្រធានបទ ៖“ កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង” ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១,តាមរយៈ ប្រព័ន្ធវីដេអូ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២កម្ពុជានឹងផ្តល់ការគាំទ្រនិងជួយសម្រួល គ្រប់បែបយ៉ាងដល់កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានដើម្បីឈានសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ានការធ្វើពាណិជ្ជកម្មនិងវិនិយោគនិងកិច្ចសហប្រតិបត្តិការជាមួយ នឹងដៃ គូសំដៅស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ដែលមានសុខសន្តិភាពភាពធន់និងការអភិវឌ្ឍន៍។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា សម្រាប់កម្ពុជាខ្ញុំសូមជម្រាបអង្គវេទិកាទាំងមូលថា ក្នុងស្មារតីបុរេសកម្មសំដៅលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវអភិក្រមនៃការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពតាមរយៈការដាក់ចេញនិងជំរុញការអនុវត្តនូវគោល នយោបាយនិងវិធានការសំខាន់ៗរួមមាន៖”ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា “២០២១-២០៣៥” និង “ច្បាប់ស្តីពីវិនិយោគថ្មីៗ”ព្រមជាមួយនឹង ការបញ្ចប់នូវច្បាប់ស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងឯកជន”. ,”កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន” និង “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ”ដែលនឹងចូលជាធរមាន ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាងនេះទៅទៀត ចំពោះការគ្រប់គ្រងការរីករាលដាលនៃជំងឺកូដ-១៩ ជាមួយនឹងការពង្រឹងការអនុវត្តទាំងវិធានការអប់រំវិធានការរដ្ឋបាល និងវិធានសុខាភិបាលដើម្បីការពារសុខ ភាពនិងអាយុជីវិតប្រជាជន,គិតត្រឹមថ្ងៃទី២១ ខែតុលា ២០២១ រាជរដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំងបានជាង ១៣,៦ លាននាក់សមមូលនឹងអត្រា ៨៥,២៧% នៃចំនួន ប្រជាជនសរុប១៦លាននាក់។
ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញឲ្យបានពេលលេញក្នុងបរិបទនៃប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញ “យុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមកន្លងប្រក្រតីភាពថ្មី” នៅចុងឆ្នាំ ២០២១៕
ដោយ ៖ ណារី


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត