Connect with us

ព័ត៌មានជាតិ

និមិត្តសញ្ញា​អាស៊ាន​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹង​បង្ហាញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៨ ខែតុលា ខាងមុខ

បានផុស

នៅ

នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ ខែតុលា ឆ្នាំ​២០២១ នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានរៀបចំ​កម្មវិធី​ប្រគល់​ប្រាក់​រង្វាន់​សម្រាប់​ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​និមិត្តសញ្ញា (Logo) អាស៊ាន​ឆ្នាំ​២០២២ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស (​បន្ទប់​តា​ព្រហ្ម​) វេលា​ម៉ោង​៩​ព្រឹក ក្រោម​អធិបតីភាព​លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ និង​ជា​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួងការបរទេស អ្នកទទួលបាន​រង្វាន់​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​និមិត្តសញ្ញា (Logo) អាស៊ាន ឆ្នាំ​២០២២ មាន​ម្នាក់ ហើយ​៤ នាក់​ទៀត ទទួលបាន​រង្វាន់​លើកទឹកចិត្ត​៖

​ទី​១, លោកស្រី ឈុត ចិន្តា ម្ចាស់​ជ័យលាភី (​ទទួលបាន​ចំនួន​៤​លាន​រៀល​)

​ទី​២, កញ្ញា សេង ពុទិ្ធកា ប្រាក់រង្វាន់​លើកទឹកចិត្ត​

ទី​៣, លោក ឆេង ចំណាន ប្រាក់រង្វាន់​លើកទឹកចិត្ត​

ទី​៤, លោក សុខ បញ្ញា ប្រាក់រង្វាន់​លើកទឹកចិត្ត​

ទី​៥, លោក សឿន ចាន់ណា​រ៉ា ប្រាក់រង្វាន់​លើកទឹកចិត្ត​

ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ដែរ​ថា និមិត្តសញ្ញា​អាស៊ាន​២០២២ នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ ក្រោយពី​ពិធី​ផ្ទេរតំណែង​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ព្រុយ​ណេ មក​កម្ពុជា នាឱកាស​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ទី​៣៨ និង​ទី​៣៩ នា​ថ្ងៃទី​២៦-២៨ ខែតុលា ឆ្នាំ​២០២១​។

បើ​តាម​ក្រសួងការបរទេស ការ​រចនា​និមិត្តសញ្ញា ត្រូវ​ផ្តោត​លើ​ទស្សនាទាន នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​អាស៊ាន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​គ្នា​។ ក្នុង​ន័យ​នេះ និមិត្តសញ្ញា​អាស៊ាន​ឆ្នាំ២០២២ ត្រូវ​ឆ្លុះបញ្ចាំង​អំពី​អាស៊ាន ដែល​មាន​ឆន្ទៈ​រួម បើកទូលាយ ស្មោះត្រង់ គ្មាន​ការបែងចែក និង​រើសអើង​គ្នា តម្កល់​ផលប្រយោជន៍​រួម​ជាធំ និង “​អាស៊ាន​រួមគ្នា​ធ្វើ​” ក្នុង​ស្មារតី​ជា​គ្រួសារ​តែមួយ ដើម្បី​ជំនះ​រាល់​បញ្ហា​ប្រឈម​ធំៗ សំដៅ​បន្ត​ជំរុញ​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ាន ដែល​ប្រជាជន​ទាំងអស់​រួមរស់​ជាមួយគ្នា​ប្រកបដោយ​ភាព​សុខដុម ក្នុង​សន្តិភាព សន្តិសុខ និង​វិបុលភាព ជាពិសេស​នៅក្នុង​បរិបទ នៃ​ការស្តារ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ហានិភ័យ​បណ្តាលមកពី​ភាព​តានតឹង​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច ជម្លោះ​ដែនដី សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ព្រមទាំង​បញ្ហា​មិន​ប្រពៃណី​ផ្សេងទៀត​ជាដើម​។

សូម​បញ្ជាក់​ថា និមិត្តសញ្ញា ដែល​ទទួលបាន​ជ័យលាភី នឹងត្រូវ​យក​ទៅ​ប្រើប្រាស់​លើ​រាល់​ឯកសារ និង​ក្នុង​ព្រឹ​ត្តិ​ការណ៍​នានា​របស់​អាស៊ាន នៅពេល​កម្ពុជា​កាន់​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ១៦ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា៤១ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៥៩ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

មីនតោន
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

Sokha Hotels

ព័ត៌មានពេញនិយម