ព័ត៌មានជាតិ
លោកសុខ សម្បត្តិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងមានឆ្អឹងដែក ប្រវែង៧៣០ម៉ែត្រ នៅតំបន់ភ្នំរាប
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងក្រុមការងារខណ្ឌ និងសង្កាត់ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានដែលកំពង់សាងសង់ផ្លូវបេតុងមានឆ្អឹងដែក តភ្ជាប់ពីផ្លូវ៤២ ទៅវត្តភ្នំរាប ប្រវែង៧៣០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍរបស់ខណ្ឌឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ផ្លូវបេតុងមានឆ្អឹងដែក ដែលចាប់ផ្តើមស្ថាបនានាចុងខែតុលានេះ ទទឹង៦ម៉ែត្រ ប្រវែង៧៣០ម៉ែត្រ នេះមានសារៈសំខាន់ណាស់ ព្រោះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ផ្លូវនេះស្ថិតក្នុងតំបន់ទេសចរណ៍ភ្នំរាប ដែលភ្ញៀវទេសចរណ៍តែងតែឆ្លងកាត់ទៅមកទីនេះជាញឹកញាប់ផងដែរ។

លោកបន្តថា ផ្លូវនេះចាប់ផ្តើមស្ថាបនា ហើយសូមបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានជាប់សងខាងផ្លូវ ពិសេសបងប្អូនម្ចាស់អាហារដ្ឋាន ដែលមានតូប រោង ឬស្លាកសញ្ញា និងសំណង់ដែលជាប់ចិញ្ចើមផ្លូវត្រូវចូលរួមរំកិលថយក្រោយទាំងអស់គ្នា ដើម្បីសោភ័ណភាព និងងាយស្រួលដាក់លូឲ្យត្រូវតាមស្តង់ដារ ហើយពេលផ្លូវនេះស្ថាបនារួចត្រូវចូលរួមថែរក្សាទាំងអស់គ្នា ឲ្យបានយូរអង្វែងតរៀងទៅ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌបានជូនថវិកាដល់កម្លាំងប្រជាការពារ កម្មករ ដែលស្ថាបនាផ្លូវទាំងអស់ថវិកាចំនួន៤៥ម៉ឺនរៀលផងដែរ។ បន្ទាប់មកលោកសុខ សម្បត្តិនិងក្រុមការងារបានចុះពិនិត្យការដ្ឋានសាងសង់ផ្ទះល្វែង នៅក្នុងភូមិបឹងប៉ិចដែលកំពុងសាងសង់ ក្នុងនោះដែរលោកអភិបាលខណ្ឌបានឲ្យកម្លាំងពិនិត្យមើលវត្តមានរបស់កម្មករទាំងអស់អំពីបញ្ហាការចាក់វ៉ាក់សាំងផងដែរ នឹងណែនាំឲ្យចាក់ដូសជំរុញ(លើកទី៣)នាពេលខាងមុខថែមទៀត៕
ដោយ ៖ ឧត្តរ៉ា





-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?