ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ មានការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកទំនិញឆ្លងកាត់ផ្លូវលេខ២០អា ខណៈមានទឹកហូរកាត់នៅយប់នេះ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចមិនឲ្យមានការធ្វើចរាចរណ៍ចំពោះឡានធំ ឡានដឹកទំនិញឆ្លងកាត់ផ្លូវលេខ២០អាឡើយ ចាប់ពីម៉ោងនេះតទៅ តែអាចអោយធ្វើចរាចរណ៍បានចំពោះឡានតូចនិងម៉ូតូ។

ការសម្រេចបែបនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនៅយប់ថ្ងៃទី២៥តុលានេះ ខណៈដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញអមដំណើរជាមួយលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម និង ចុះពិនិត្យស្ថានភាពទឹក ទាំងយប់។

កំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ ចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់ រលួស និងសង្កាត់គងនយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយការសម្រេចមិនឲ្យមានការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកទំនិញឆ្លងកាត់ផ្លូវលេខ២០អានេះ គឺដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះហើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅម៉ោង១១យប់នេះ លឹមគានហោ បានសម្រេចបិទទ្វារទឹកជាច្រើនទ្វាទឹក នៅខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថយការលិចលង់ខ្លាំងនៅយប់នេះ៕
ដោយ ៖ ស្រីរ័ត្ន








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ