Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យផ្លូវ៥ខ្សែ ដែលខូចខាតក្នុងក្រុង ដើម្បីរៀបចំផែនការជួសជុលឡើងវិញ

បានផុស

នៅ

ផ្លូវចំនួន៥ខ្សែ ដែលទទួលរងនូវការខូចខាតយ៉ាងដំណំ នៅក្នុងក្រុងបាត់ដំបង ត្រូវបានគណៈអភិបាលខេត្ត ចុះពិនិត្យដើម្បីរៀបចំផែនការជួសជុលនាពេលខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង អមដំណើរ​ដោយ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត លោក ព្រួញ រិ​ទ្ធិ​ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​ត បាន អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ដែល​រង​កា​ខូចខាត ចំនួន ៥​ខ្សែ ។​

​ផ្លូវ​ដែល​ខូចខាត​ទាំងនោះ​ស្ថិតក្នុង ៣ សង្កាត់ គឺ​សង្កាត់​ស្វាយប៉ោ ចំនួន ២ ខ្សែ សង្កាត់​ចំការ​សំរោង ចំនួន ២ ខ្សែ និង​សង្កាត់​រតនៈ​ចំនួន ១ ខ្សែ ដែល​ផ្លូវ​ទាំងនេះ នឹងត្រូវ​រៀបចំ​ជួសជុល​ឡើងវិញ​នា​រដូវប្រាំង​ខាងមុខ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​ទាំងមូល៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម