ព័ត៌មានជាតិ
រួសរាន់ឡើង ជិតបញ្ចប់ការចាក់វ៉ាក់សាំងដូសជំរុញ នៅខណ្ឌទាំង ១១ ហើយ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានក្រើនរំលឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរួសរាន់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ឱ្យបានទាន់ពេលវេលា ដោយសារថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសីទី៣នឹងត្រូវបញ្ចប់សម្រាប់មូលដ្ឋានខណ្ឌទាំង១១ នៅត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦តុលានេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋយ់ាងច្រើនកុះករ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសីទី៣ ដែលចូលរួមចំណែកទប់ស្កាត់ និងកសាងនូវប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ប្រឆាំងនឹងជំងឺ កូវីដ-១៩។ ប៉ុន្តែចំនួនបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំង មិនទាន់សមាមាត្រនឹងចំនួនតួលេខដែលត្រូវទទួលចាក់វ៉ាក់សាំងក្នុងមូលដ្ឋានខណ្ឌទាំង១១។
ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬដូសទី៣ ឱ្យបានទាន់ពេលវេលាដោយឥតគិតថ្លៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងផ្ដល់កិច្ចសហការខ្ពស់។
គ្រូពេទ្យកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ទទួលខុសត្រូវនៅខណ្ឌកំបូល ខ័ណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខ័ណ្ឌទួលគោក ខណ្ឌឬស្សីកែវ និងខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌសែនសុខ ទទួលចាក់ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសីទី៣នឹងត្រូវបញ្ចប់សម្រាប់មូលដ្ឋានខណ្ឌ ទាំង១១ ខាងលើនេះត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខ។
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត