ព័ត៌មានជាតិ
កម្ពុជា គាំទ្រសំណើ ទីម័រលេស សុំចូលអាស៊ាន ខណៈមិនមានការអើពើ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន បានប្រកាសគាំទ្រនូវសំណើរបស់ ប្រទេសទីម័រលេស ក្នុងការសុំចូលជាសមាជិកអាស៊ាន។ ចំណុចនេះកម្ពុជាអំពាវនាវចំពោះសមាជិកអាស៊ានដទៃទៀត មេត្តាយោគយល់ទៅដល់ការខិតខំប្រឹងប្រែងរបស់ទីម័រលេស ដែលតាំងពីច្រើនឆ្នាំមកហើយបានត្រៀមខ្លួនសម្រាប់ការចូលជាសមាជិក អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រ និង អំពាវនាវទៅមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង ៣៩ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាគាំទ្រនូវសំណើរបស់ទីម័រលេសក្នុងការសុំចូលជាសមាជិកអាស៊ាន។ ចំណុចនេះកម្ពុជាសូមអំពាវនាវចំពោះសមាជិកអាស៊ានដទៃទៀត មេត្តាយោគយល់ទៅដល់ការខិតខំប្រឹងប្រែងរបស់ទីម័រលេសដែលតាំងពីច្រើនឆ្នាំមកហើយ បានត្រៀមខ្លួនសម្រាប់ការចូលជាសមាជិកអាស៊ានតាមរយៈការបើកស្ថានទូតនៅតាមបណ្ដាប្រទេសនានា។
សម្តេចតេជោបានបន្តថា ខណៈដែលទីម័រលេសបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីចូលជាសមាជិកអាស៊ាន តែអាស៊ានរបស់យើងហាក់ដូចជាមិនសូវអើពើជាមួយនឹងការខិតខំប្រឹងប្រែងរបស់ទីម័រលេស។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញកង្វល់ថា នៅពេលណាមួយនៅក្នុងក្របខ័ណ្ឌនៃការប្រជែងខាងភូមិសាស្ត្រនយោបាយ ហើយប្រសិនបើអាស៊ាននៅបន្តទុកទីម័រលេសនៅដាច់ដោយឡែក នេះជាបញ្ហាដែលយើងគួរព្រួយបារម្ភ។ បញ្ហានេះអាចទីម័រលេសនឹងឈានឆ្ពោះទៅរកទីកន្លែងដែលអាចពឹងផ្អែកបានក្រៅពីអាស៊ាន។ ដូច្នេះសូមពន្លឿននៃការ សម្រេចចិត្តខាងនយោបាយរបស់យើងក្នុងការទទួលយកទីម័រលេសសម្រាប់ការចូលរួមនៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។
គួររំលឹកថានៅក្នុងឆ្នា២០១១ ពេលប្រទេសឥណ្ឌូណេស៊ីជាប្រធានអាស៊ាន ប្រទេសទីម័រខាងកើតបានដាក់ពាក្យស្នើសុំចូលជាសមាជិក។ បណ្ដាប្រទេសសមាជិកអាស៊ានបានព្រមព្រៀងគ្នាសិក្សាលើប្រទេសថ្មីមួយនេះតាមដែលអាចធ្វើបាន។
ការសិក្សាខាងលើផ្ដោតសំខាន់លើសសរស្តម្ភទាំងបីរបស់អាស៊ាន ដើម្បីវាយតម្លៃលើលក្ខខណ្ឌនៃប្រទេសទីម័រលេសដើម្បីក្លាយជាសមាជិកគ្រួសារអាស៊ាន។ ចំពោះសសរស្តម្ភទាំងបីរបស់អាស៊ានគឺ នយោបាយ និងសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ ប៉ុន្តែរហូតមកដល់ពេលនេះ អាស៊ានហាក់ដូចជាមិនសូវចាប់អារម្មណ៍ចំពោះប្រទេសដែនកោះមួយនេះទេ។
បច្ចុប្បន្នអាស៊ានមានប្រទេស ១០ ជាសមាជិករួមមាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម ឡាវ និង មីយ៉ាន់ម៉ា៕
អត្ថបទ៖ ណារី

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់