Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាម រៀបគម្រោងសាងសង់រចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុង

បានផុស

នៅ

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែនៅក្រុង ខេត្តសៀមរាប ជាមួយអង្គភាពសាងសង់ សំដៅស្វែងរកដំណោះស្រាយ ចំពោះ​បញ្ហា​ប្រឈម សំណូមពរ ក៏ដូចជា​ផ្ដល់​អនុសាសន៍​នានា ដើម្បី​ធានា​ឲ្យ​សំណង់​មានគុណ​ភាព ខ្ពស់​ស្របតាម​បទដ្ឋាន​បច្ចេកទេស នៅព្រឹកថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​របស់​ឯកឧត្តម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ថ្នាក់ដឹកនាំ​ក្រសួង គណៈ​អភិបាលខេត្ត ប្រធាន​គណៈកម្មាការ​ខេត្ត អង្គភាព​សាងសង់ ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស មន្ត្រី​ជំនាញ​បច្ចេកទេស ក្រោម​ឱវាទ​ក្រសួង និង ភាគី​ពាក់ព័ន្ធ​ផងដែរ​ ហើយ​ធ្វើឡើង​ក្នុង​គោលបំណង​ស្ដាប់​ការធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស បញ្ហា​ប្រឈម និង សំណូមពរ របស់​ក្រុម​ទទួលបន្ទុក​ការងារ​សាងសង់​នីមួយៗ សំដៅ​ស្វែងរក​ដំណោះស្រាយ ក៏ដូចជា​ផ្ដល់ អនុសាសន៍ នានា ដើម្បី​ធានា​ឲ្យ​កិច្ចដំណើរការ​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ប្រកបដោយ​គុណភាព​ខ្ពស់ ស្របតាម​បទដ្ឋាន ស្តង់ដា បច្ចេកទេស និង​សៀវភៅ​បន្ទុក​ធ្វើ​ឲ្យ​បាន​រឹងមាំ​ជាប់​គង់វង្ស​យូរអង្វែង ។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អង្គភាព សាងសង់​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់ខ្លួន​ដោយ​យកចិត្តទុកដាក់ និង ប្រកបដោយ​ការ ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ផ្ដាំផ្ញើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មាន​កិច្ចសហការ និង ពិភាក្សាគ្នា រិះរក​បច្ចេកទេស ល្អៗ ដើម្បី​សាងសង់​សង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ឲ្យ​កាន់​តែមាន​គុណភាព​ខ្ពស់។ ក្នុងករណី​ការសាងសង់ កន្លងមក​មិន ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ត្រូវ​កែសម្រួល​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ឡើងវិញ ។

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប​នេះ គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ឬ រយៈពេល​ជាង ១១​ខែ សម្រេចបាន​៨៦%​នៃ ទំហំ​ការងារ សរុប (២% លឿន​ជាង​ផែនការ​) គម្រោង​នេះ​គ្រោង​បញ្ចប់ ការស្ថាបនា នៅ​ចុងខែ​ធ្នូ ឆ្នាំ២០២១​ ខាងមុខ​នេះ ។

​គួរកត់សម្គាល់​ផងដែរ​ថា​៖ បញ្ហា​ប្រឈម​នៅ​រដូវ​ធ្លាក់ភ្លៀង និង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងអំឡុង​សាងសង់​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​អង្គភាព​សាងសង់​ឡើយ ដោយហេតុថា​គ្រប់ អង្គភាព​ទាំងអស់ បាន​អនុវត្ត​ទៅតាម​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ និង សេចក្តីណែនាំ​របស់ ក្រសួងសុខាភិបាល​បាន​ខ្ជាប់ខ្ជួន និង ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់ខ្លួន​យ៉ាងសកម្ម ដើម្បី​ជំរុញ​ការងារ​ស្ថាបនា​ឲ្យ សម្រេច​តាម​ផែនការ​ដែល​បាន​គ្រោងទុក៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម