ព័ត៌មានជាតិ
ចុះស្រង់សាលារៀនតាមខណ្ឌទាំង ១៤ ឈានទៅបើកសាលាឱ្យទាន់នៅថ្ងៃទី១វិច្ឆិកា
ប្រធានមន្ទីរអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមន្ទីរអប់រំរាជធានីភ្នំពេញបានកំពុងតែមមាញឹកចុះស្រង់សាលារៀន កម្រិតមតេយ្យសិក្សានិងកម្រិតបឋមសិក្សា ផ្ញើទៅរដ្ឋបាលរាជធានីភ្នំពេញដើម្បីបើកសាលារៀនឱ្យទាន់នៅថ្ងៃ០១វិច្ឆិកាខាងមុខនេះ។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី២៦តុលានេះថា មន្ទីរអប់រំបានណែនាំឱ្យរដ្ឋបាលខណ្ឌនីមួយៗកំពុងស្រង់សាលារៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ជួនមកមន្ទីរអប់រំ ហើយមន្ទីរធ្វើរបាយការណ៍រួមផ្ញើបន្តទៅជួនអភិបាលរាជធានីភ្នំពេញត្រួតពិនិត្យ និងសម្រេចមុននឹងបើកដំណើរការសាលាគ្រប់កម្រិតឡើងវិញ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
លោក ហែម ស៊ីណារ៉េតបានបន្តទៀតថា រឿងបើកសាលារៀនគឺបើកទាំងអស់នៅរាជធានីភ្នំពេញ ប៉ុន្តែក៏ត្រូវគិតគូរនិងគោរពទៅតាមវិធានសុខាភិបាលដែរ ព្រោះថាមានសាលាខ្លះមានសិស្សច្រើន និងសាលាខ្លះមានសិស្សតិច។ អីចឹងក្រសួងតម្រូវឱ្យដាក់១ថ្នាក់ពី១៥ទៅ២០នាក់ តើសាលានីមួយៗគួរបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងមិច ដើម្បីធានាបានការសិក្សាបានទាំងអស់គ្នា ហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលា។
លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅរាជធានីភ្នំពេញមានសាលាកម្រិតមតេយ្យសិក្សារដ្ឋចំនួន ១៨សាលានិងសាលាបឋមសិក្សារដ្ឋចំនួន ១៦៣ សាលា។
ក្រសួងអប់រំយុវជននិងកីឡា នឹងអនុញ្ញាតឱ្យបើកដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីមានការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រដែលមានហានិភ័យទាបប្រមាណ ៣០ ភាគរយប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្នពិសេសស្ថានភាពឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌការឆ្លងរាលដាលបានល្អប្រសើរ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។
ម៉្យាងវិញទៀតមាតាបិតាអ្នកអាណាព្យាបាលគ្រូបង្រៀននិងសិស្និស្សិតបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងអត្រាខ្ពស់។
យ៉ាងណាក៏ដោយ លោក ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថា ការបើកដំណើរការឡើងវិញគ្រប់សាលាគ្រប់កម្រិត ដោយកំណត់ក្នុង១ថ្នាក់ដាក់សិស្សបានពី១៥ ទៅ ២០នាក់ និងផ្លាស់វេនគ្នា និងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានា ចំពោះភូមិសាស្ត្រណាមានហានិភ័យទាប។
ចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យមនិងខ្ពស់ ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩និងទី១២ ហើយកម្រិតថ្នាក់ផ្សេង ទៀតនៅមធ្យមសិក្សានិងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង ១៥ទៅ២០នាក់ និងឆ្លាស់វេនគ្នាដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។
ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំមិនឱ្យលើសពី១៥ ទៅ២០នាក់ ទៅតាមស្ថានភាពជាក់ស្ដែងដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែង ចែកវេនឬបណ្ដុំតាមចម្រុះថ្នាក់, ឬអាចរៀបចំបណ្ដុំបន្ថែមនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?