ព័ត៌មានជាតិ
អាជ្ញាធរខេត្តកណ្ដាល ស្តារព្រែកខ្សេវរំដោះទឹកចេញពីទំនប់៧មករាកុំឱ្យជនលិចផ្ទះពលរដ្ឋ
អាជ្ញាធរខេត្តកណ្ដាលបានស្តារព្រែកខ្សេវ រំដោះទឹកចេញពីទំនប់៧មករាហូររំដោះចាក់ចូលទៅក្នុងទន្លេបាសាក់ ដើម្បីបញ្ជៀសការជន់លិចលំនៅដ្ឋាន ផលដំណាំប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំងបន្តចុះពិនិត្យស្ថានភាពទឹក និងវឌ្ឍនភាពនៃការងារស្តារព្រែកខ្សេវនៅព្រឹកថ្ងៃទី២៦ ខែតុលានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ព្រែកខ្សេវ គឺជាព្រែកមួយក្នុងចំណោមព្រែកសំខាន់ៗមួយចំនួនទៀត នៃក្រុងតាខ្មៅ និងស្រុកស្អាងមានតួនាទីសំខាន់ក្នុងការជួយរំដោះទឹកចេញពីទំនប់៧មករា ហូររំដោះចាក់ចូលទៅក្នុងទន្លេបាសាក់ ដើម្បីបញ្ជៀសការជន់លិចលំនៅដ្ឋានផលដំណាំប្រជាពលរដ្ឋ នៅស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ និងស្រុកស្អាង។

លោកអភិបាលខេត្តបន្តថា ខេត្តកណ្តាលទទួលឥទ្ធិពលទឹកជំនន់ទឹកភ្លៀងផ្នែកខាងលើនៃខេត្តកំពង់ស្ពឺ ដែលធ្លាក់ពីអនុអាងមួយចំនួនធ្លាក់ចូលអាងស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោមតាមតំបន់ផ្ទៃរងទឹកភ្លៀងមានស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ របស់ខេត្តកណ្តាល មួយចំនួនទៀតផ្ទៃរងទឹកភ្លៀង របស់ខណ្ឌដង្កោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ធ្លាក់ចូលអាងស្ទឹងព្រែកត្នោត បន្តធ្លាក់ចូលតាមប្រព័ន្ធព្រែក ប្រឡាយ បឹងបួរ អូរធម្មជាតិ ធ្លាក់ចូលទន្លេបាសាក់។

លោកអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការហាមឃាត់ឱ្យបានដាច់ខាតចំពោះការសាងសង់រំលោភលើព្រែក ប្រឡាយ បឹងបួរ និងអូរធម្មជាតិជាដើម ដែលបណ្ដាលឱ្យស្ទះនៅចរន្តក្នុងការបង្ហូរទឹកពិសេសពិបាកក្នុងការស្ដារឡើងវិញផងដែរ។
លោកអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជារដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទឹកជំនន់នេះ ពិសេសសូមថែរក្សាកូនតូចៗ កុំឱ្យពួកគាត់លេងទឹកជៀសវាងនៅការកើតឡើងជាយថាហេតុផ្សេងៗ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ