Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​កម្ពុជា​ បន្ត​ផ្តល់​ថវិកា​ជូន​ពលរដ្ឋ​៨​គ្រួសារ​ស្លាប់​ព្រោះ​កូ​វីដ​នៅ​ក្រុង​ខេមរភូមិន្ទ

បានផុស

នៅ

កោះកុង​ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង នៅតែ​បន្ត​គិតគូរ​ពី​ទុក្ខលំបាក​របស់​សមាជិក​គ្រួសារ​សព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ សម្រាប់​ដោះស្រាយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បន្ត ដោយ​គ្មាន​ប្រកាន់​និន្នាការ​អ្វី​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ចាប់ពី​ថ្ងៃទី​១២ ខែមិថុនា ដល់​ត្រឹម​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១​មូលដ្ឋាន​សង្កាត់​ទាំង​៣​នៃ​ក្រុង​ខេមរភូមិន្ទ មាន​ប្រជាពលរដ្ឋ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ចំនួន​៨​នាក់​ហើយ ព្រោះតែ​ការរីក​រាល់​ជំងឺ​កូ​វីដ​១៩​ដែលជា​ក្តីបារម្ភ​របស់​មនុស្ស​គ្រប់រូប​នាពេល​បច្ចុប្បន្ន​។​

​រសៀល​ថ្ងៃទី​២៦ ខែតុលា ២០២១​នេះ លោក សៀង កក្កដា អភិបាលរងក្រុង​ខេមរភូមិន្ទ គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល លោកស្រី​មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង និង​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ សម្តែង​នូវ​ក្តី​សោកស្តាយ​ជាមួយ​សមាជិក​គ្រួសារ​ដែ​ល​បងប្អូន ម្តាយ​ឪពុក យាយ​តា ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ត្បិត​មាន​អ្នកខ្លះ​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ចំនួន​២​លើក​ហើយ​ក៏ដោយ​។

លោក​អភិបាលរងក្រុង​ខេមរភូមិន្ទ វ័យក្មេង​រូបនេះ បន្ថែមថា សកម្ម​ភាពចុះ​ផ្តល់​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​នៅពេលនេះ គឺជា​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ មាន​ឬ​ក្រ អ្វី​ឡើយ​។ តំណាង​សមាជិកគ្រួសារ​សព​ក្នុង​១​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន​២​លាន​រៀល​។ បន្ថែម​លើ​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក៏​គាំទ្រ​ឧបត្ថម្ភ​ថែម​ក្នុង​១​គ្រួសារ​ទទួលបាន​៥០​ម៉ឺន​រៀល​ទៀត​។

រដ្ឋបាល​ខេត្តកោះកុង បង្ហាញថា ឈ្មោះ​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ដែល​ត្រូវ​ឧបត្ថម្ភ​ជូន​គ្រួសារ​សព ដូចជា​៖ ទី​១ ស៊ឹម ស្រី​ល័​ក្ខ ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ទី​២ ផុ​ក វុន ភូមិ​១ សង្កាត់​ដងទង់ ទី​៣ សោម ញឹម ភូមិ​៣ សង្កាត់​ស្មា​ច់មា​ន័យ ទី​៤ ម៉ៃ សា​រ៉ស់ ភូមិ​៤ សង្កាត់​ដងទង់ ទី​៥ ជ គង់ ភូមិ​១ សង្កាត់​ដងទង់ ទី​៦ សំ ឃ​ន ភូមិ​២ សង្កាត់​ដងទង់ ទី​៧ ចាន់ ភារៈ ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង និង​ទី​៨ សំ អឿន ភូមិ​១ សង្កាត់​ដងទង់។

ទាំង​រាជរដ្ឋាភិបាល រដ្ឋបាល​ខេត្តកោះកុង និង​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ស្លាប់​ព្រោះ​ដាច់បាយ​នោះទេ ហើយ​រឹត​មិន​ទៅណា​ចេញ​ពលរដ្ឋ​ខ្លួន​ដែរ​។

​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ និង​សង្កាត់​ភូមិ ស្នើ​ដល់​ពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​វិធានការ​សុខាភិបាល ក្នុងន័យ​ប្រឆាំង​ជំងឺ​កូ​វីដ​ជាមួយ​អាជ្ញាធរ ព្រមទាំង​រាជរដ្ឋាភិបាល ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​ហើយក៏​ដោយ​។ ចំពោះ​រាល់ពេល​មានទុក្ខ​លំបាក​ក្នុង​ជីវភាព​រស់នៅ ប្រញាប់​ផ្តល់ព័ត៌មាន​មកកាន់​អាជ្ញាធរ​ភូមិ​សង្កាត់​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​៕​

អត្ត​ប​ទ  ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម