ព័ត៌មានជាតិ
ជំនន់ទឹកស្ទឹងព្រែកត្នោតជន់លិចផ្ទះប្រជាពលរដ្ឋ ២០៧៧ខ្នងផ្ទះ
គ្រោះជំនន់ទឹកស្ទឹងព្រែកត្នោត គិតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកជំនន់ បានលិចផ្ទះប្រជាពលរដ្ឋនៅតាមសណ្តរស្ទឹងព្រែកត្នោត ចំនួន ១០សង្កាត់ ៣៣ភូមិ ២០៧៧ខ្នងផ្ទះ ស្មើនឹង ២១៧១គ្រួសារ មាន ប្រជាពលរដ្ឋចំនួន ៨៤២៩នាក់ ។

ក្នុងនោះរួមមាន -សង្កាត់គងនយៈ ចំនួន ០៤ភូមិ ៤៣៨ខ្នងផ្ទះ ៤៩១គ្រួសារ ២១៦១នាក់ ។ -សង្កាត់សាក់សំពៅៈ ចំនួន០៦ភូមិ ៥៦៣ខ្នងផ្ទះ ៥៦៣គ្រួសារ ១៩០០នាក់ ។ -សង្កាត់ទៀនៈ ចំនួន០៣ភូមិ ៩០ខ្នងផ្ទះ ១១០គ្រួសារ ២៥៥នាក់ ។ -សង្កាត់ព្រែកកំពឹសៈ ចំនួន០៤ភូមិ ២៨៥ខ្នងផ្ទះ ២៨៥គ្រួសារ ១១៤០នាក់ ។ -សង្កាត់ស្ពានថ្មៈ ចំនួន០៧ភូមិ ៩៦ខ្នងផ្ទះ ៩៦គ្រួសារ ២៨០នាក់ ។

-សង្កាត់ព្រៃសៈ ចំនួន០២ភូមិ ៨៩ខ្នងផ្ទះ ៨៩គ្រួសារ ៣៥៤នាក់ ។ -សង្កាត់ជើងឯកៈ ចំនួន០២ភូមិ ១៣០ខ្នងផ្ទះ ១៣០គ្រួសារ ៥២៩នាក់ ។ -សង្កាត់ព្រៃវែងៈ ចំនួន០១ភូមិ ៦៨ខ្នងផ្ទះ ៨៩គ្រួសារ ៣១៧នាក់ ។ -សង្កាត់ដង្កោៈ ចំនួន០១ភូមិ ៣៣ខ្នងផ្ទះ ៣៣គ្រួសារ ១៦២នាក់ ។ -សង្កាត់ក្រាំងពង្រ ចំនួន០៣ភូមិ ២៨៥ខ្នងផ្ទះ ២៨៥គ្រួសារ ១៣៣១នាក់។
ជាមួយគ្នានេះ អាជ្ញាធរប្រើប្រាស់កម្លាំងចម្រុះចុះជួយប្រជាពលរដ្ឋ សរុបចំនួន ១៣៣៩នាក់ ក្នុងនោះ (នគរបាលខណ្ឌដង្កោ ចំនួន ២៨០នាក់, នគរបាលរាជធានីភ្នំពេញ ចំនួន ៩៩នាក់, បញ្ជាការដ្ឋានអង្គរក្ស ចំនួន ៥៦៦នាក់,កងរាជអាវុធហត្ថខណ្ឌ ចំនួន ២៥នាក់ និងគណៈបញ្ជាការឯកភាពខណ្ឌ ចំនួន ៣៦៩នាក់)។
ដោយឡែក ផលប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោតតាមបណ្តាសង្កាត់ រួមមាន ៖ (ផ្ទះ ២០៧៧ខ្នង, ផ្លូវ៣៥កន្លែង, សាលារៀន០៣,មណ្ឌលសុខភាព ០២, វត្ត ០៣, សាលាសង្កាត់ ០២, ប៉ុស្តិ៍រដ្ឋបាល ០២ និងផ្ទៃដីកសិកម្ម ប្រមាណ ១៥២.៧០ហិតា)៕
អត្ថបទ ៖ រ៉ាវុទ្ធ


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល