ព័ត៌មានជាតិ
មិនដល់មួយខែ មានរឿង ៣ សំខាន់មិនធ្លាប់កើតមាននៅខេត្តកំពត
ក្រោយផ្ទេរពីអភិបាលខេត្តពោធិ៍សាត់ មកដឹកនាំគ្រប់គ្រងនៅខេត្តកំពតបានមិនដល់មួយខែផង អភិបាលខេត្តកំពតថ្មីឯកឧត្តម ម៉ៅ ធនិន បានលើកយកបញ្ហាមួយចំនួនពាក់ព័ន្ធជីវភាពរបស់ប្រជាពលរដ្ឋ ដោយចូលខ្លួនទៅដោះស្រាយផ្ទាល់តែម្តង។
ព្រឹត្តិការណ៍សំខាន់ដំបូងគេ គឺការដោះស្រាយជម្លោះ និងបញ្ហាទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈនៅសាលាខេត្ត។
នេះជាលើកទីមួយដែលអាជ្ញាធរខេត្តកំពត ក្រោមការដឹកនាំរបស់អភិបាលខេត្តថ្មី បានបើកវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តដោយផ្ទាល់ បន្ទាប់ពីទទួលការតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

សំណុំក្តៅគគុកដំបូងតាមរយៈវេទិកានៅសាលាខេត្តគឺបញ្ហាការលក់អាងទឹកដងទង់ជាសម្បត្តិរដ្ឋ ទៅឲ្យក្រុមហ៊ុនឯកជនមួយ ដែលបានអូសបន្លាយជាច្រើនខែ ប៉ះពាល់ដីធ្លីពលរដ្ឋជាច្រើនគ្រួសារ និងត្រូវបានដោះស្រាយតាមរយៈវេទិកាបើកចំហ ដែលមានការចូលរួមពីមន្រ្តីថ្នាក់ដឹកនាំខេត្ត តំណាងក្រុមហ៊ុន ព្រមទាំងប្រជាពលរដ្ឋដែលមានវិវាទ។
ក្រោយការជជែករកខុសរកត្រូវបានបញ្ចប់ ក្រោមវត្តមានរបស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានប្រេីប្រាស់ឋានានុក្រមសម្របសម្រួលដោះស្រាយ ដោយឈរលើភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ដោយទទួលបានភាពយុត្តិធម៌ទាំងអស់គ្នា។

ដោយឡែកព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងពេលចុះសួរសុខទុក្ខអាជីវករនៅផ្សារសាមគ្គី ទីរួមខេត្តកំពតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដែលអមដំណើរដោយលោកស្នងការខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត លោកអភិបាលខេត្តថ្មី បានធ្វើការណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ទូទាំងខេត្ត មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុកនោះទេ។ ជាមួយគ្នានេះលោកបានសម្រេចឲ្យគ្រប់បណ្តាផ្សារទូទាំងខេត្តមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់ពី ៦០ ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រីបន្តិចបន្តួចនោះឡើយ។
ដោយឡែកព្រឹត្តិការណ៍ចុងក្រោយមិនធ្លាប់មាននៅខេត្តកំពត គឺឯកឧត្តមម៉ៅ ធនិន បានហាមឃាត់មិនឲ្យសម្លាប់សត្វធាតុលក់ទេនៅថ្ងៃឧបោសថសីល។
ក្នុងនាមពលរដ្ឋជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ការសម្រេចនេះទទួលបានការសាទរពីពលរដ្ឋទូទាំងខេត្ត ជាផ្នែកមួយដើម្បីលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ