ព័ត៌មានជាតិ
ប្រធានមន្ទីរសាធារណការខេត្ត ស្នើសុំឲ្យម្ចាស់រថយន្តធុនធ្ងន់ ចូលរួមគោរពច្បាប់ចរាចរណ៍
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានស្នើសុំឲ្យម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដែលធ្វើចរាចរណ៍លើផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

បន្ថែមពីនោះ ត្រូវចៀសវាងឲ្យបាននូវការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលធ្វើឲ្យខូចផ្លូវ។

ការស្នើសុំបែបនេះរបស់ លោក សំ លាងទ្រី បានធ្វើឡើង កាលពីថ្ងៃទី២៣តុលា ខណៈលោក ចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង ការដ្ឋានថែទាំប្រចាំ នៅលើផ្លូវជាតិលេខ៩៤ ពីទីរួមស្រុកឆែប ទៅកាន់ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ(ព្រំដែនកម្ពុជា-ឡាវ)។

លោក សំ លាងទ្រី បានមានប្រសាសន៍ថា ថ្ងៃនេះ លោកបានចុះពិនិត្យស្ថានភាពជាក់ស្ដែងការដ្ឋានថែទាំប្រចាំ នៅលើផ្លូវជាតិលេខ៩៤ ពីទីរួមស្រុកឆែប ទៅកាន់ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ(ព្រំដែនកម្ពុជា-ឡាវ)។

លោកបញ្ជាក់ថា ផ្លូវនេះ ត្រូវបានក្រុមការងារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុល ដោយកៀរសម្រួល ថែមក្រួសក្រហម ស្រោចទឹក កិនបង្ហាប់។

បច្ចុប្បន្ន អាចឲ្យចរាចរណ៍បានល្អប្រសើរឡើងវិញហើយ បន្ទាប់ពីផ្លូវមួយខ្សែនេះ ទទួលរងផលប៉ះពាល់ ខូចខាតដោយអន្លើ ពីជំនន់ទឹកភ្លៀងរយៈពេលកន្លងមក។

ដើម្បីធានាសុវត្ថិភាព និងថែរក្សាផ្លូវថ្នល់ឲ្យប្រើប្រាស់បានយូរអង្វែង លោកបានសូមឲ្យម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ចៀសវាងការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលធ្វើឲ្យផ្លូវថ្នល់ងាយនឹងទទួលរងប្រេះ ស្រុត ខូចខាតឆាប់រហ័ស៕


អត្ថបទ ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍