Connect with us

ព័ត៌មានជាតិ

លោកស្នងការ ស ថេត ចូលខ្លួនបង់​ការផាកពិន័យ ចំពោះកំហុសមិនពាក់មួកសុវត្ថិភាព ពេលរួមដំណើរដោយជិះ​ម៉ូ​តូ

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១នេះ បានអញ្ជើញទៅបង់ការផាកពិន័យ តាមច្បាប់ចរាចរណ៍ផ្លូវគោក​ ទាក់ទងទៅនឹងការរួមដំណើរដោយមិនបានពាក់មួកសុវត្ថិភាព នៅពេលដែលលោកស្នងការ​ ចុះពិនិត្យ​ និងលើកទឹកចិត្តកងកម្លាំង​ ក៏ដូចជាការត្រួតពិនិត្យស្ថាន ភាពគ្រោះទឹកជំនន់ នៅទឹកដីខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០​២១។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ​លោកស្នងការ​ មិនបានពាក់ពួកសុវត្ថិភាព ​នៅពេលនោះព្រោះថា​ ទីតាំងនោះជាទីតាំង ដែលកំពុងរងគ្រោះដោយទឹកជំនន់​ ទីតាំងកំពុងប្រឈមនឹងហានិភ័យ​ ជាទីតាំងដែលកម្លាំងគណ:បញ្ជាការឯកភាព កំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋ​ សហការគ្នាទប់ស្កាត់​ និងបញ្ជៀសទឹកជំនន់​ ជាពិសេសជា ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ​ បានបិទ​ហាមមិនឲ្យយានយន្តគ្រប់ប្រភេទ ធ្វើចរាចរណ៍ឆ្លងកាត់តំបន់នេះឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម