ព័ត៌មានជាតិ
អាហារូបករណ៍ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី គាំទ្រអនាគតដ៏ភ្លឺស្វាង ក្នុងវិស័យហិរញ្ញវត្ថុ
ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ជាច្រើន ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ហៅកាត់ថា ស៊ីប៊ីស៊ី) នឹងផ្តល់អាហារូបករណ៍ដែលមានតម្លៃជាង ២៥,០០០ ដុល្លារ ដល់សិស្សនិស្សិតវ័យក្មេងកម្ពុជា ដែលពូកែខាងផ្នែកសេដ្ឋកិច្ច។
ក្នុងឆ្នាំនេះ អាហារូបករណ៍នឹងបើកឲ្យសិស្សនិស្សិតថ្នាក់ឆ្នាំមូលដ្ឋាន ក្នុងកម្មវិធីថ្នាក់បរិញ្ញាបត្រអន្តរជាតិនៃសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សានេះ ចំនួន៣នាក់ ហើយអាហារូបករណ៍នេះនឹងរ៉ាប់រងថ្លៃសិក្សាប្រចាំឆ្នាំ សម្រាប់រយៈពេល ៣ឆ្នាំទៀត ដែលពួកគេ ត្រូវរៀនបន្តផ្នែក សេដ្ឋកិច្ច និងគ្រប់គ្រង។ អាហារូបករណ៍ចំនួន៣បន្ថែមទៀត នឹងផ្តល់ជូនដល់និស្សិតឆ្នាំមូលដ្ឋាន ក្នុងឆ្នាំសិក្សាបន្ទាប់ និង ចំនួន៣ទៀតនឹងផ្តល់ដល់និស្សិតឆ្នាំមូលដ្ឋាននៅឆ្នាំ២០២៣។ បេក្ខជនត្រូវតែជាជនជាតិខ្មែរ មានអាយុក្រោម ២៥ឆ្នាំ និង មាន GPA យ៉ាងហោចណាស់៣.០ ឬទទួលបានពិន្ទុល្អជាងគេក្នុងការប្រឡងចូលឆ្នាំទី២នៃកម្មវីធីសិក្សាបរិញ្ញាបត្រអន្តរជាតិ។
នាយកដ្ឋានសហប្រតិបត្តិការបារាំងនៅសាកលវិទ្យាល័យ RULE គឺជានាយកដ្ឋានសិក្សាតែមួយគត់នៅក្នុងប្រទេស ដែលអនុញ្ញាតឲ្យសិស្សទទួលបានសញ្ញាប័ត្រពីរ ផ្នែកច្បាប់សេដ្ឋកិច្ច និងការគ្រប់គ្រង ពីសាកលវិទ្យាល័យបារាំងដ៏មានកេរ្តិ៍ឈ្មោះ គឺសាកលវិទ្យាល័យ Lumière Lyon 2 ដែលទទួលស្គាល់ដោយសហភាពអឺរ៉ុបផងដែរ។
លោក Laurent Mesmann ទីប្រឹក្សាពិសេស ទទួលបន្ទុកកម្មវិធីទ្វេដឺក្រេនៅសាកលវិទ្យាល័យ RULE បានមានប្រសាសន៍ថា « យើងរីករាយណាស់ក្នុងការចាប់ដៃគូរជាមួយស៊ីប៊ីស៊ី សម្រាប់កម្មវិធីសញ្ញាប័ត្របរិញ្ញាបត្រអន្តរជាតិ នៅ RULE។ បន្ថែមលើអាហារូបករណ៍ ដែលនឹងផ្តល់ជូនដល់សិស្សឆ្នើមបំផុតរបស់យើង ភាពជាដៃគូនេះ នឹងរួមចំណែកក្នុងការរឹតបន្តឹងទំនាក់ទំនងរវាង RULE និងវិស័យធនាគារផងដែរ។ ពិតណាស់ RULE តែងតែប្តេជ្ញាចិត្តធានាអោយសិស្សនិស្សិតប្រកបដោយវិជ្ជាជីវៈ និងតែងតែអភិវឌ្ឍកម្មវិធីសិក្សារបស់ខ្លួនឲ្យស្របតាមតម្រូវការ និងការរំពឹងទុករបស់ទីផ្សារការងារ។ ខ្ញុំជឿថា ស៊ីប៊ីស៊ីដែលជាដៃគូរ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញគោលបំណងទាំងនេះ»។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី បានថ្លែងថា ៖ “ការផ្តួចផ្តើមចុងក្រោយនៃទំនួលខុសត្រូវ សង្គមរបស់យើង មានគោលបំណងគាំទ្រដល់ការអប់រំរបស់និស្សិតកម្ពុជាខាងផ្នែកសេដ្ឋកិច្ច ដោយបំពាក់នូវជំនាញ និងចំណេះដឹងដើម្បីសម្រេចបាននូវអាជីពដ៏ជោគជ័យក្នុងវិស័យ ធនាគារ និងសេវាហិរញ្ញវត្ថុ។ យើងក៏មានគោលបំណងក្នុងការអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាមូលដ្ឋានគ្រឹះនៃការអនុវត្តក្នុងវិស័យសេវាហិរញ្ញវត្ថុសម័យទំនើប។”
លោកបានបន្ថែមទៀតថា៖ “ជំងឺរាតត្បាត COVID-19 ប៉ះពាល់យ៉ាងខ្លាំងទៅលើប្រាក់ចំណូលក្នុងគ្រួសារ ហើយនេះជាពេលដែលយើងត្រូវលូកដៃ និងផ្តល់ការគាំទ្រដល់សិស្សនិស្សិតវ័យក្មេង ដែលប្រហែលជានឹងមានការលំបាកក្នុងការបង់ថ្លៃសិក្សា។ ការទំនុកបម្រុងឲ្យពួកគេបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច មានន័យថា យើងកំពុងជួយបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា។”
ស៊ីប៊ីស៊ី ក៏មានបំណងផ្តល់ឲ្យបេក្ខជនដែលទទួលបានជោគជ័យនូវបទពិសោធន៍ការងារ និងសកម្មភាពក្រៅសាលា តាមរយៈការហាត់ការជាមួយក្រុមហ៊ុន ឬវគ្គសិក្សាផ្សេងៗដែលពាក់ព័ន្ធផងដែរ។
នៅខែមីនា ឆ្នាំ២០២១ ស៊ីប៊ីស៊ី បានធ្វើការបរិច្ចាគទឹកប្រាក់ចំនួន ៤០ លានរៀល ម៉ាសក្បាំងការពារមុខចំនួន ៥០,០០០ និងដបទឹកចំនួន ១២,០០០ ទៅសាលាក្រុងភ្នំពេញ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។ ថ្មីៗនេះ ស៊ីប៊ីស៊ីក៏បានជួយដល់គ្រួសាររងគ្រោះដោយការរាតត្បាតនៃជំងឺ COVID-19 ចំនួន២០គ្រួសារនៅខេត្តសៀមរាប តាមរយៈការផ្តល់ជំនួយផ្នែកម្ហូបអាហាររយះពេល១២ខែ។
អំពីក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី
ចាប់តាំងពីឆ្នាំ២០១២ មក ស៊ីប៊ីស៊ី បានក្លាយជាអ្នកផ្ដល់ព័ត៌មានហិរញ្ញវត្ថុ ដំណោះស្រាយបែបវិភាគ និងសេវាកម្មរបាយការណ៍ឥណទានដ៏ឈានមុខគេ ជូនដល់ស្ថាប័នហិរញ្ញវត្ថុ និងអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។ ស៊ីប៊ីស៊ីជួយអតិថិជនក្នុងការគ្រប់គ្រងហានិភ័យ និងការលើកទឹកចិត្តសម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្មតាមរយៈដំណោះស្រាយជាច្រើនដូចជា របាយការណ៍ឥណទានបុគ្គល, របាយការណ៍ឥណទានក្រុមហ៊ុន, ពិន្ទុឥណទាន(ខេ-ស្ករ), របាយការណ៍បែបវិភាគទិន្នន័យ, សេវាគ្រប់គ្រងផលប័ត្រ, សេវាត្រួតពិនិត្យផលប័ត្រ, និងដំណោះស្រាយតាមតម្រូវការអតិថិជន៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់