ព័ត៌មានជាតិ
ការធ្លាយទំនប់ស្ទឹងព្រែកត្នោត យប់មិញ ពេលនេះ អាជ្ញាធរ គ្រប់គ្រងបាន ៨០ ភាគរយ
ក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះការធ្លាយទំនប់សណ្តស្ទឹងព្រែកត្នោត កាលពីយប់មិញ ថ្ងៃទី២៦ ខែតុលានេះ គិតមកដល់ជិតម៉ោង១២ ថ្ងៃទី២៧ ខែតុលានេះ អាជ្ញាធររាជធានីភ្នំពេញ គ្រប់គ្រងបានប្រមាណ៨០ភាគរយហើយ។

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្រោយពីទទួលបានព័ត៌មានជុំវិញ ការធ្លាយទំនប់សណ្តស្ទឹងព្រែកត្នោត កាលពីយប់មិញ លោក ឃួង ស្រេង បានចុះមកដល់ទីកន្លែងកើតហេតុភ្លាមៗ និងបានបញ្ជា ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីទប់ទឹកដែលធ្លាយនេះ កុំឱ្យបង្កគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋ។
ទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបានធ្លាយកាលពីយប់មិញ (ថ្ងៃទី២៦ តុលានេះ ) មានទីតាំងស្ថិតក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ពីមុនជាទ្វារទឹក (ប្រឡាយ៨៥) ក្រោយមកត្រូវបានបិទមិនឱ្យដំណើរការ លុះមកដល់មានជំនន់សណ្តស្ទឹងព្រែកត្នោតនេះ អតីតទ្វាទឹកនេះបានជ្រៀបទឹករហូតធ្លាយពីខាងក្រោមតែម្តង។

ក្រោយពីធ្លាយទំនប់នេះ មិនបានប៉ុន្មានម៉ោងផង អាជ្ញាធររាជធានីភ្នំពេញ ក្រោមការបញ្ជាពីផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាចគ្រប់គ្រប់គ្រងបានប្រមាណ ៨០ភាគរយ ដែលវានឹងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋបន្ថែមទៀត។

មន្ត្រីរដ្ឋបាលខណ្ឌដង្កោ បានឱ្យដឹងថា ការបាក់ទំនប់ទឹកសណ្តស្ទឹងព្រែកត្នោតនេះ បានប៉ះពាល់ដល់ភូមិចំនួន៤ ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ ក្នុងនោះមាន ភូមិកន្ទុយទឹក ប៉ះពាល់ចំនួន ៥៣ខ្នងផ្ទះ ភូមិថ្ម ចំនួន ៩៣ខ្នង ភូមីក្រាំង ៨៥ខ្នង ភូមិសាលា ចំនួន៧៤ខ្នង សរុប ៣០៦ខ្នងផ្ទះ៕
អត្ថបទ៖ ស្រីរ័ត្ន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ