Connect with us

ព័ត៌មានជាតិ

ស្នងការរង ៖ មន្ត្រីពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវចេះប្រើពាក្យសម្ដីសមរម្យ

បានផុស

នៅ

ស្នងការរង នគរបាលរាជធានីភ្នំពេញ បានក្រើនរំលឹកដល់កងកម្លាំងពន្លត់អគ្គិភ័យទាំងអស់ ត្រូវយកចិត្តទុដាក់ឲ្យបានខ្ពស់ ក្នុងការចុះប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើង ហើយត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវចេះប្រើពាក្យសម្ដីសមរម្យផងដែរ។

ការក្រើន​រំលឹក​នេះ បានធ្វើឡើងគ្រាដែលលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែន អាវុធជាតិផ្ទុះ និង​​អគ្គិភ័យ តំណាងលោកស្នងការ ស ថេត និងលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែវិចិ្ឆកា។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកនាយរងការិ​យាល័យ និងប្រធានគោលដៅទាំងអស់ ចំណុះការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ដល់កងកម្លាំងពន្លត់អគ្គិភ័យទាំងអស់ដែលតែង តែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា មិនថាយប់ថ្ងៃនោះឡើយ។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង បានបន្តថា មន្ត្រីពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវចេះប្រើពាក្យសម្ដីសមរម្យ ដាក់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់សម្ដី មិនគប្បីដាក់ប្រជាពលរដ្ឋ ក្នុងការចុះប្រតិបត្តិការ ជួយសង្គ្រោះនោះឡើយ។ ជាមួយគ្នានេះ លោកស្នងការរង ក៏បានក្រើនរំលឹកដល់លោកនាយការិយាល័យ -នាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការចុះប្រតិបត្តិការ ជួយ សង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះអគ្គិភ័យ កើតឡើងផងដែរ។

បន្ថែមពីលើនេះទៀត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ក៏បានផ្ដាំផ្ញើដល់លោកនាយការិយាល័យ -នាយរងការិយាល័យ និងប្រធានគោលដៅទាំងអស់ ត្រូវតែបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ មិនត្រូវប្រើពាក្យសម្ដីមិនសមរម្យ ឬគប្បីលើប្រជាពលរដ្ឋនោះឡើយ ដើម្បីបំពេញតួនាទី ជាមន្ត្រីពន្លត់អគ្គិភ័យម្នាក់ដ៏ល្អ។

នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែវិច្ឆិកានេះដែរ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ក៏បានថ្លែងប្រាប់ថា កម្លាំងជំនាញពន្លត់អគ្គិភ័យរបស់យើង ត្រូវតែអនុវត្តការងារឲ្យបានល្អ ជាពិសេសទៅទៀតនោះ គឺកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យរបស់យើង ជាគំរូសម្រាប់តាមបណ្តារាជធានី-ខេត្ត  ដែលត្រូវបានអនុវត្តតាម។

ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ក៏បានចាត់ឲ្យលោកនាយការិយាល័យ-នាយរងការិយាល័យ និងប្រធានគោលដៅ  បែងចែកឲ្យមន្ត្រីជំនាញទាំងអស់ ត្រូវរៀនបំពាក់បំពង់ខ្យល់អុកស៊ីសែន ដែលហៅថា SCVA ក្នុងប្រតិបត្តិការជួយ សង្គ្រោះ នៅពេលដែលមានហេតុការណ៍ ចាំបាច់បំផុត។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែន អាវុធជាតិផ្ទុះ និងអគ្គិភ័យ ក៏បានផ្ដាំផ្ញើដល់មន្ត្រីជំនាញទាំងអស់ នៅពេលដែលចុះប្រតិបត្តិការពន្លត់អគ្គិភ័យ ត្រូវតែពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវ ជាពិសេស នៅពេលប្រតិបត្តិការរួចរាល់ ត្រូវនាំគ្នាបាញ់អាកុលសម្អាតខ្លួន ជានិច្ចផងដែរ។ ម្យ៉ាងទៀត ត្រូវតែបន្តអនុវត្ត នូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ ទាំងអស់គ្នា ដើម្បីរួចផុតពីជំងឺដ៏កាចសាហាវកូវីដ -១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

WFP ផ្អាក​ជំនួយ​ដល់​មនុស្ស៦៥ម៉ឺននាក់នៅ​អេត្យូពី ដោយសារកង្វះថវិកា​

សេដ្ឋកិច្ច៥ នាទីutes មុន

កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងបានប្រែក្លាយជា​កន្លែងកម្សាន្ត កំពុងទទួលបានការគាំទ្រខ្លាំង

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ផ្ទុះ​កា​រចាប់​អារម្មណ៍ខ្លាំង​​​ចំពោះ​នាឡិកាដៃ​ប្រណីត​តម្លៃខ្ទង់​១០ម៉ឺន​ដុល្លារ ដែលនាយក​រដ្ឋមន្ត្រីថៃ ពាក់ ពេល​​មកបំពេញទស្សនកិច្ច​នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ៖ អាមេរិក​នឹង​មិនឲ្យ​ហាម៉ាស​លូក​ដៃ​ក្នុង​កិច្ចការ​គ្រប់គ្រង​ហ្គាហ្សាទេ ក្រោយ​ចប់​សង្គ្រាម

ព័ត៌មានជាតិ១៨ នាទីutes មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម៨ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ត្រីកំពូលអាមេរិក២រូប ដកខ្លួនពីកិច្ចប្រជុំអ៊ុយក្រែន នៅទីក្រុងឡុងដ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រន្ធត់! ទេសចរ ២៦នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅតំបន់ កាស្មៀរ

Sokha Hotels

ព័ត៌មានពេញនិយម