ព័ត៌មានជាតិ
ឈើល្អៗនៅភ្នំលាវ ដែនព្រៃសហគមន៍ ត្រូវបានក្រុមឈ្មួញកាប់ខុសច្បាប់ រាល់ថ្ងៃ
ឈើជាច្រើនប្រភេទនៅលើកំពូលភ្នំលាវ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិមុឺនថាំង ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានក្រុមឈ្មួញសម្រុកចូលទៅកាប់ ពោលគឺរំលំអារជ្រៀកចេញជាខ្នាតគ្រឿងផ្ទះ ហើយដឹកជញ្ជូនចេញធ្វើអាជីវកម្មលក់យ៉ាងអាណាធិបតេយ្យ។ រីឯសកម្មភាពបំផ្លាញព្រៃឈើទាំងនោះ ត្រូវបានប្រជាពលរដ្ឋមើលឃើញថា កើតឡើងជាច្រើនខែកន្លងមកហើយ សឹងតែជារៀងរាល់ថ្ងៃ ឮសំឡេងម៉ាសុីនត្រង់សុីន័រ ចាប់ពីព្រឹករហូតដល់ព្រលប់ម៉ោង៦។

ប្រជាពលរដ្ឋបានរាយការណ៍ពីសកម្មភាពកាប់បំផ្លាញព្រៃឈើពុំស្របច្បាប់ខាងលើនេះ ជាករណីបទល្មើសជាក់ស្តែង ដែលមាន ឈ្មោះ អឿន មានទីលំនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ជាមេក្លោង ជួលយុវជនចំនួនពីរនាក់ មានទីលំនៅភូមិឃុំខាងលើ ចូលទៅកាប់អារជ្រៀកយកឈើល្អៗនៅលើកំពូលភ្នំលាវ ដោយឈ្នួលក្នុង១ម៉ែត្រគូប ២៥០.០០០៛ (ម្ភៃប្រាំមុឺនរៀល)។
ពាក់ព័ន្ធករណីខាងលើនេះ លោក លាំង ឃុន មេឃុំតឺន បានឱ្យដឹងថា បើមានបទល្មើស និងដឹងច្បាស់មុខសញ្ញាបែបនោះមែន លោកនឹងកោះអញ្ជើញឈ្មោះ អឿន នោះមកសាលាឃុំ ធ្វើកិច្ចសន្យា ហើយបើនៅតែពុំរៀងចាល លោកនឹងកសាងសំណុំបែបបទបញ្ជូនទៅតុលាការឱ្យចាត់ការតាមនីតិវិធី។

ដោយឡែក លោក ចន្ធូ ប្រធានសហគមន៍ ភូមិឃុំខាងលើ បានឱ្យដឹងថា លោកម្នាក់ឯងពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការថែរក្សា និងការពារទប់ស្កាត់សកម្មភាពកាប់ព្រៃសហគមន៍ទាំងអស់បានទេ។ លោកលើកឡើងថា ព្រៃសហគមន៍ភ្នំលាវនេះ គឺបានប្រគល់ឱ្យ លោក កាហេវ តាម៉ង ប្រធានសហគមន៍ភូមិមុឺនថាំង២ និងកម្លាំងប្រជាការពារជាអ្នកមើលការខុសត្រូវ។
លោក កែវ សំណាល់ នាយប៉ុស្ថិ៍រដ្ឋបាលនគរបាលឃុំតឺន បានអះអាងថា ពាក់ព័ន្ធនឹងករណី ចូលទៅកាប់បំផ្លាញយកឈើនៅលើកំពូលភ្នំលាវ ពីសំណាក់ឈ្មួញ ឈ្មោះ តាអឿន គឺពុំមានច្បាប់អនុញ្ញាតជាលាយលក្ខណ៍អក្សរអ្វីនោះទេ មានត្រឹមតែលើបបូរមាត់ប៉ុណ្ណោះ។ លោកបន្តថា មួយរយៈក្នុងវិបត្តិកូវីដ-១៩នេះ បទល្មើសព្រៃឈើពិតជាកើតឡើងព្រោងព្រាតស្ទើរគ្រប់កន្លែងនៅក្នុងស្រុកកូនមុំ។

ប្រជាពលរដ្ឋមើលឃើញថា ការបកស្រាយពីក្រុមអាជ្ញាធរមូលដ្ឋាន គ្រាន់តែជាការដោះបន្ទុករៀងៗខ្លួនតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា ជិតមួយឆ្នាំហើយ គេនៅពុំទាន់ឃើញលោកមេប៉ុស្តិ៍បញ្ចេញកណ្តាប់ដៃដែក បង្ក្រាបបទល្មើសព្រៃឈើបានមួយករណីយកស្នាដៃជូនថ្នាក់លើបានម្តងសោះ។ បទល្មើសព្រៃឈើមានហូរហែរត់ឆ្លងកាត់មុខប៉ុស្ថិ៍រដ្ឋបាល និងសាលាឃុំនេះ ហើយមុខសញ្ញាដដែលៗ ដែលត្រូវបានគេស្គាល់ឈ្មោះដូចជា ១. ឈ្មោះ តា អឿន ២. ឈ្មោះ ស ប៊ុនធឿន ហៅ តាម៉ាប់ព្រាន ៣. ឈ្មោះ ខើន កាចល់ និង ៤. ឈ្មោះ ហាក់ ជាដើម។
ប្រជាពលរដ្ឋសំណូមពរដល់លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាល ខេត្តរតនគិរី មេត្តាមានវិធានការណ៍ចំពោះមន្ត្រីណាដែលអសកម្ម៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២១ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម