ព័ត៌មានជាតិ
រដ្ឋបាលព្រៃឈើ និងក្រុមការងារខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្រាវជ្រាវផ្ទៀងផ្ទាត់ដីគម្របព្រៃឈើ ក្នុងស្រុកម៉ាឡៃ
ដើម្បីចុះអនុវត្តខ្លឹមសារលិខិតលេខ៤៨៧ ស.ជ.ណ.មយចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោក លី សារី អភិបាលរងខេត្ដតំណាងឲ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក សៀក រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ តំណាងឲ្យក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ រួមជាមួយមន្ទីរជំនាញ បានអញ្ជើញចុះពិនិត្យស្រាវជ្រាវផ្ទៀងផ្ទាត់ ឯកសារ ក្បាលដី និងគ្រួសារ ប្រជាពលរដ្ឋចំនួន២កន្លែងដែលកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ២០០២ ដែលពាក់ព័ន្ធ និងគម្របព្រៃ ដែលបងប្អូនប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា៖ ដោយយោងកំណត់ហេតុក្នុងកិច្ចប្រជុំកាលពីថ្ងៃទី(២៥/១០/២០២១) បានកំណត់យកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយចុះជាក់ស្តែងក្នុងបេសកកម្មរួមគ្នា រវាងប្រតិភូក្រសួងកសិកម្ម និងក្រុមការងារខេត្ត ជាពិសេសអ្នកពាក់ព័ន្ធ បានធ្វើការចុះពិនិត្យទីតាំងដីជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ ព្រំប្រទល់ក្បាលដី និងលំអិត (ឯកសារគតិយុត្តិ បច្ចេកទេសវាស់វែង ចំនួនគ្រួសារ ទំហំផ្ទៃដី) និងរៀបចំសំណុំឯកសារគតិយុត្តិ ស្នើសុំអនុបយោគ និងប្រទានកម្មដី ធ្វើជាកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់បឹងជជ្រុក និង ៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្របតាមអនុវត្តតាមខ្លឹមសារលិខិតលេខ:៤៨៧ សជណ.មយ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោក លី សារី បានបញ្ជាក់ថា៖ ជាលទ្ឋផលរបស់ក្រុមការងាររួមបានពិនិត្យ និងឯកភាពគ្នាដូចខាងក្រោម:
១.ជូនអោយក្រុមការងារស្រុកម៉ាឡៃ ឃុំទូលពង្រ ភូមិ ចុះស្រាវជ្រាវ និងធ្វើអត្តសញ្ញាណកម្ម គ្រួសារ ទំហំដី និងឯកសារកាន់កាប់ ប្រើប្រាស់ ដាំដុះនិងអាស្រ័យផលជាក់ស្តែងលើទីតាំងដីចំនួន០២កន្លែង ដែលពុំទាន់មានទិន្នន័យ។
២.ចំពោះទិន្នន័យដែលមានស្រាប់ ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាអ្នកស្រាជ្រាវឯកសារ និង ពិនិត្យផ្ទៀងផ្ទាត់បច្ចេកទេស ដែលក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋ មានការប៉ះពាល់គម្របព្រៃឈើឆ្នាំ២០០២។
៣. ចំពោះលទ្ធផលបូកសរុបរួច របស់ក្រុមចំណុចទី១ និងទី២ ត្រូវបញ្ជូនមកទីចាត់ការអន្តរវិស័យខេត្ត ដើម្បីរៀបចំ សំណុំឯកសារ គោរពជូនក្រសួងកសិកម្ម ឲ្យបានឆាប់៕


អត្ថបទ៖ ពៅ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ