Connect with us

ព័ត៌មានជាតិ

អ្នកប្រើហ្វេសប៊ុកមួយចំនួន ចូលចិត្តរលឹកកំហុស របស់អ្នកនយោបាយពីអតីតកាល អាចជាអាវុធមុខពីរ

បានផុស

នៅ

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានរិះគន់ ឬរំលឹកនូវកំហុសរបស់អ្នកនយោបាយពីអតីតកាល។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនមិនចង់ប្រព្រឹត្តកំហុសនោះទេ តែពេលខ្លះកំហុសដែលមាននោះ កើត​ឡើងដោយអចេតនាប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា យល់ឃើញថា វាអាចជាអាវុធមុខពីរ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយផងដែរនោះ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៧ ខែតុលានេះថា ការដែលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចូលចិត្តរំលឹកកំហុសរបស់អ្នកនយោបាយពីអតីតកាល អាចជាអាវុធមុខពីរ។ ទី១. ប្រសិនបើអ្នកនយោបាយរូបនោះ នៅតែបន្តប្រព្រឹត្តកំហុសដដែលៗ មកដល់ពេលបច្ចុប្បន្ននេះទៀត នោះការរំលឹកនេះអាចធ្វើឲ្យសាម៉ីខ្លួនបានយល់ដឹង និងអាចផ្ដល់ជាមេរៀនសម្រាប់សាធារណជនផងដែរ។

ទី២. ប្រសិនបើអ្នកនយោបាយរូបនោះ បានកែប្រែកំហុសរួចទៅហើយ តែអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នៅតែរំលឹកអំពីកំហុសអតីតកាលជាដដែលៗ ទៀតនោះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែង របស់អ្នកនយោបាយរូបនោះទៅវិញ។ លោកថា «ប៉ុន្តែប្រសិនបើអ្នកនយោបាយនោះ គាត់មានការកែហើយ គាត់កែខ្លួន ឧទាហរណ៍គាត់ប្រព្រឹត្តកំហុសពីអតីតកាល ហើយក្រោយមកគាត់បានកែខ្លួនឡើងវិញ ហើយគាត់ធ្វើកិច្ចការនានាដើម្បីស្រុកទេស អាហ្នឹងខ្ញុំយល់ថា វាទៅជាបំផ្លាញកិច្ចខិតខំប្រឹងប្រែង របស់អ្នកនយោបាយរូបហ្នឹង»។

លោកបណ្ឌិត គិន ភា បានលើកឡើងទៀតថា ប្រសិនបើអ្នកនយោបាយរូបនោះ នៅតែប្រព្រឹត្តកំហុសដដែលៗ មិនមានការកែប្រែ ហើយអ្នកលេងហ្វេសប៊ុកមានការរិះគន់ ឬរំលឹកអំពីបញ្ហានេះ គឺអាចជាការផ្ញើសារមួយទៅដល់អ្នកនយោបាយរូបនោះ ដើម្បីឲ្យបានដឹងថា សាធារណជនមិនអាចទទួលយកបានទេ នូវកំហុសទាំងឡាយដែលពួកគេបានធ្វើនោះ។ ម្យ៉ាងទៀត ក៏អាចធ្វើឲ្យប្រជាពលរដ្ឋដទៃទៀត បានយល់ដឹងក្នុងការសម្រេចចិត្តជ្រើសរើស ឬក៏ផ្ដល់ទំនុកចិត្តទៅដល់អ្នកនយោបាយ ឬក្រុមណាមួយ ដែលពួកគេកំពុងតែស្ថិតនៅ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម