ព័ត៌មានជាតិ
បើកបរខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួនបុក រថយន្ដមួយគ្រឿងទៀតក្រឡាប់ផ្ងាជើង
បុរសម្នាក់បើករថយន្ដស៊េរីទំនើបម៉ាកហ្វតមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែក ជាបួនជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងសំណាងល្អអ្នកបើកបរទាំងសងខាងមិន មានរងរបួស។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នៅចំណុចស្តុបណតប្រីត តាម បណ្ដោយផ្លូវ ២០០៤កែងនិងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ្វតមួយ គ្រឿងពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខភ្នំពេញ2BF-5215ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តកូរ៉េពណ៌ខៀវមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2V-0010 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីត ទិសដៅពីត្បូងទៅជើងចំពាក់កណ្ដាលរថយន្តកូរ៉េពេញទំហឹងបណ្ដាលឲ្យត្រឡប់ក្បាលក្បាលមួយជុំនិងក្រឡាប់ផ្ងារជើងម្ខាង។ចំណែករថយន្តហ្វតរងការខូចខាតផ្នែកខាងមុខទាំងស្រុង តែងសំណាងល្អអ្នកបើកបររថយន្ដទាំងសងខាងមិនមានរងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំធ្វើ ការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖សុខុម
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត