Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង នឹងយកបញ្ហាទំនាស់ដីធ្លី ជារឿងអាទិភាពមុនគេ សម្រាប់ដោះស្រាយជូនពលរដ្ឋ

បានផុស

នៅ

ចាប់ពីដើមខែវិច្ឆិកាតទៅ អភិបាលខេត្តកំពង់ឆ្នាំង នឹងចាត់មន្ត្រីរបស់រដ្ឋបាលខេត្ត និងក្រុមការងារដែលទទួល​បន្ទុក​តាមឃុំនីមួយៗ ទូទាំងខេត្តកំពង់ឆ្នាំង ចុះទៅមូលដ្ឋានដើម្បីដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងថ្មី មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី​២៧ ខែតុលានេះថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ ដែល​ទទួលបន្ទុកតាមឃុំនីមួយៗ នឹងចុះទៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ រួម​ទាំងបញ្ហាដីធ្លីផងដែរ។ ប្រសិនបើការដោះស្រាយនោះ ហួសពីសមត្ថភាព ឬក៏ដោះស្រាយមិនចេញ អាចបញ្ជូនមក​រដ្ឋ​បាលខេត្តដើម្បីដោះស្រាយបន្ត ព្រោះរដ្ឋបាលខេត្តមានគណៈកម្មការមួយ សម្រាប់ដោះស្រាយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តកំពង់ឆ្នាំងថ្មី បានបញ្ជាក់ថា គោលបំណងនៃការធ្វើយ៉ាងដូច្នេះ គឺដើម្បីដោះស្រាយបញ្ហា ដែលកើត​ឡើង​យូរឆ្នាំហើយ និងម្យ៉ាងទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ មកកាន់រដ្ឋបាលខេត្ត នៅពេលពួកគាត់ ត្រូវការរកអ្នកជួយដោះស្រាយបញ្ហាជូន។

លោក ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា «គោលបំណង យើងចង់ដោះរឿង កុំឲ្យរឿងខ្លះ វារយៈពេលយូរពេកណា៎ ហើយ ទី២ យើងចុះដោះហ្នឹង កុំឲ្យបងប្អូនប្រជាពលរដ្ឋ ពិបាកនឹងធ្វើដំណើរមកដល់ខេត្ត ដល់ស្រុក វាធ្វើឲ្យពួកគាត់ចាយពេល​វេលាផង ចាយថវិកាផង ចឹងយើងឲ្យក្រុមការងារ ចុះទៅដល់មូលដ្ឋានម៉ង ដើម្បីដោះរឿងការងារ នៅក្នុងមូល​ដ្ឋាន​របស់​គាត់»។

លោក ស៊ុន សុវណ្ណារិទ្ធិ ដែលទើបត្រូវបានតែងតាំង ជាអភិបាលខេត្តកំពង់ឆ្នាំថ្មី កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា គោលដៅសំខាន់​ ដែលលោកដាក់ផែនការដោះស្រាយមុនគេនោះ គឺរឿងទំនាស់ដីធ្លី។ លោកថា នៅ​ពេលដីធ្លីកាន់តែឡើងថ្លៃ នឹងធ្វើឲ្យមានទំនាស់កើតឡើង ហេតុដូច្នេះហើយ ទើបលោកដាក់ផែនការ​ដោះស្រាយ​បញ្ហា​​នេះមុនគេ ហើយបន្ទាប់មកដោះស្រាយបញ្ហាទំនាស់ផ្សេងៗ ទៀត ដូចជា ទំនាស់នៅក្នុងគ្រួសារ​​របស់ប្រជា​ពលរដ្ឋជាដើម។

ក្នុងនោះដែរ រដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងធ្វើការងារជាមួយដៃគូផ្សេងៗ ជាពិសេសធនាគារ ដោយមកដល់​ពេល​នេះមានធនាគារមួយ បានជួយដល់គម្រោងរបស់រដ្ឋបាលខេត្តចំនួន ២៥ម៉ឺនដុល្លារ ដើម្បីជួយសម្រួលប្រាក់កម្ចី ដល់​កសិករចិញ្ចឹម​ជៀម និងពពែ។ គម្រោងនេះ មិនតម្រូវឲ្យកសិករ ដាក់ទ្រព្យបញ្ចំានោះទេ ហើយមន្ត្រីរដ្ឋបាលខេត្ត នឹងធ្វើការកិច្ចការនេះ ជាមួយកសិករតែម្ដង។

អភិបាលខេត្តកំពង់ឆ្នាំងថ្មី លោក ស៊ុន សុវណ្ណារិទ្ធិ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលមានបញ្ហានៅក្នុង​មូល​ដ្ឋាន​របស់ខ្លួននោះ សូមទៅចូលរួមក្នុងវេទិកាសាធារណៈ រៀបចំដោយរដ្ឋបាលខេត្ត ហើយនៅពេលនោះ នឹងមាន​ទទួលពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋផងដែរ។ ប៉ុន្តែរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោះស្រាយតែរឿងណា ដែល​នៅ​ក្រៅសមត្ថកិច្ចរបស់តុលាការតែប៉ុណ្ណោះ បើនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ គឺរដ្ឋបាលខេត្តមិនដោះ​ស្រាយ​ឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា២៣ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម