Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បញ្ជា​ទិញ​ពូជ​ស្រូវ ទម្ងន់២០០០តោន ​ជូន​កសិករ

បានផុស

នៅ

សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំ​ណោយ​ជូនប្រជាពល​រដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ​នាព្រឹក​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០​ បានប្រកាសថា សម្តេចបានឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពូជ​ស្រូវ​មិនប្រកាន់រដូវ ចំនួន ២០០០​តោន ដើម្បី​ចែកជូនពលរដ្ឋដែលជាកសិករ​រងគ្រោះដោយសារ​ទឹកជំនន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល បានអនុម័តជាគោលការណ៍ ក្នុងការផ្ដល់ពូជស្រូវ ដល់កសិករ ដោយ​ក្នុងនោះ នឹង​ផ្ដល់​ជូនដល់គ្រួសារកសិកររងគ្រោះ និងខូចខាតស្រូវ ចំនួន១០០គីឡូ។រីឯពលរដ្ឋធ្វើដំណាំរួមផ្សំ នឹង​ផ្ដល់​ជូន​នូវ​ពូជ ដំណាំ​ចម្រុះ ចំនួន៦មុខ។
 
យ៉ាងណាក៏ដោយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ដល់​អាជ្ញាធរ ឲ្យ​ពិនិត្យ​ជាក់​លាក់​ចំពោះតម្រូវការរបស់គ្រួសារដែលត្រូវការពូជស្រូវពិតប្រាកដ៕


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៥ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម