ព័ត៌មានជាតិ
រឹបអូស អាល់កុលក្លែងក្លាយ បានជិត១ម៉ឺន៦ពាន់លីត្រ ក្នុងខណ្ឌ២ នៅរាជធានីភ្នំពេញ
មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ថា«ក.ប.ប.» បានឱ្យដឹងថា រយៈពេលពីរថ្ងៃនេះបានបង្ក្រាបនិងរឹបអូសអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន៥៣២ ប៊ីដុងស្មើនឹង១៥ ៩៦០លីត្រ នៅក្នុងខណ្ឌចំនួន២ ក្នុងរាជធានីភ្នំពេញ។
តាមមន្ត្រី ក.ប.ប បានបន្តថា ក្នុងចំណោមចំនួនអាល់កុលដែលបង្ក្រាបខាងលើ គឺក្នុងនោះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា ទីតាំងនេះមានស្តុកទុកដើម្បីចែកចាយលក់អាល់កុលនៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេស។
បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១៥៧ប៊ីដុង ស្មើនឹង៤ ៧១០លីត្រ នៅទីតាំងផ្ទះមួយកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើការស៊ើបអង្កេតបន្ត និងបានកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការចូលរួមពីមន្ត្រីនគរបានប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ
អាជ្ញាធរខណ្ឌ និងសង្កាត់ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប.បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានរកឃើញអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន៣៧៥ប៊ីដុង ស្មើនឹង ១១ ២៥០លីត្រ។

មន្ត្រីក.ប.បបានបញ្ជាក់ថា លទ្ធផលសរុបក្នុងប្រតិបត្តិការបង្ក្រាបទាំង២ថ្ងៃនេះមន្ត្រីជំនាញបានរកឃើញ និងរឹបអូលអាល់កុលក្លែងក្លាយចំនួន ១៥ ៩៦០លីត្រដើម្បីអនុវត្តនីតិវិធីបន្ត៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ