ព័ត៌មានជាតិ
អតីតមន្ត្រីបក្សប្រឆាំង សរសើរលោក ឃួង ស្រេង និងលោក ស ថេត ដែលចូលខ្លួនទៅបង់ការផាកពិន័យ
លោក មុត ចន្ថា អតីតមន្ត្រីគណបក្សប្រឆាំង បានសរសើរទង្វើទទួលខុសត្រូវចំពោះមុខច្បាប់ របស់អភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាគំរូល្អមួយសម្រាប់ការអនុវត្តច្បាប់ដោយស្មើភាព។
ការលើកសរសើរនេះ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានចូលខ្លួនទៅបង់ការផាកពិន័យ ដោយសារតែបើកបរម៉ូតូ និងរួមដំណើរដោយមិនពាក់មួកសុវត្ថិភាព នៅពេលដែលលោកទាំងពីរ បានចុះពិនិត្យ និងដោះស្រាយបញ្ហាទឹកជំនន់ កាលពីថ្ងៃម្សិលមិញ។

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសរសើរនូវគំរូល្អរបស់លោកអភិបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានចូលទៅបង់ការផាកពិន័យ តាមច្បាប់ចរាចរណ៍ផ្លូវគោកនេះ។ ក្នុងនោះដែរលោក មុត ចន្ថា ដែលជាអតីតមន្ត្រីនៃអតីតគណបក្សប្រឆាំង បានលើកសរសើរផងដែរ នូវទង្វើរបស់លោកទាំងពីរខាងលើនេះ ដោយលោកថា «ទង្វើទទួលខុសត្រូវ នៅចំពោះមុខច្បាប់ គឺជាគំរូ!»។
លោក មុត ចន្ថា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅរសៀលថ្ងៃនេះថា ទោះបីមានមតិផ្សេងៗ គ្នា យ៉ាងណាក៏ដោយ។ ប៉ុន្តែទង្វើរបស់លោកអភិបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាល រាជធានីភ្នំពេញ បានចូលខ្លួនទទួលការពិន័យចំពោះការបំពានច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលពាក់ព័ន្ធនឹងការជិះម៉ូតញមិនពាក់មួកសុវត្ថិភាព គឺជាគំរូល្អមួយ សម្រាប់ការអនុវត្តច្បាប់ដោយស្មើភាព។

អតីតមន្ត្រីគណបក្សប្រឆាំង បានសរសេរបន្តថា «និងក៏អាចចាត់ទុកជាស្មារតី សម្រាប់ការក្រើនរំឭកដល់មន្រ្តីរាជការ និងពល-មន្រ្តីនគរបាលនៅក្រោមឱវាទ ចូលរួមអនុវត្តច្បាប់ និងទទួលខុសត្រូវចំពោះច្បាប់ផងដែរ»។ លោកសរសើរចំពោះភាពជាគំរូដ៏ល្អ របស់លោកអភិបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាល រាជធានីភ្នំពេញ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?